ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាអូឡាំពិកពន្យល់ ពីកីឡាមួយ-មួយថៃ និង គុនខ្មែរ

136

ភ្នំពេញ៖សម្រាប់ប្រភេទកីឡាមួយ មិនមែន មួយថៃ (Muay Thai) នោះឡើយ ប៉ុន្តែជា គុនខ្មែរ (Kun Khmer) សម្រាប់ការប្រើប្រាស់ជាផ្លូវការ ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ។

កន្លងមាន ការយល់ច្រឡំអំពីកីឡាគុនខ្មែរ និងមួយថៃឯកឧត្តម វ៉ាត់ ចំរើន អគ្លេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានពន្យល់ថា ធម្មនុញ្ញរបស់សហព័ន្ធ កីឡាអាស៊ីអាគ្នេយ៍ បានដាក់ពាក្យថា «កីឡាមួយ» ជាគុនខ្មែរ ក្នុងនោះកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ យើងប្រកួត កីឡាមួយ ប៉ុន្ដែយើងបានសុំការឯកភាព ពីគេដាក់ថា គុនខ្មែរ យើងចូលរួមក្នុងកីឡាមួយ ក៏ប៉ុន្ដែជាគុនខ្មែរ មិនមែនមួយថៃទេ។ មួយថៃគឺមួយថៃ ដូច្នេះកីឡាមួយ គឺមិនមែន មួយថៃ ទេ ។
ឯកឧត្តមបានលើកឡើងថា ក្នុងនាមប្រធានសហព័ន្ធកីឡាមួយអាស៊ី គឺមិនមែនមួយថៃ ហើយប្រធាន របស់សហព័ន្ធកីឡាមួយពិភពលោក គឺជនជាតិឡាវ ប៉ុន្តែក៏មិនមែនមួយថៃដែរ ។ កម្ពុជាក៏មិនចូលរួម ក្នុងសមាគមមួយថៃ អន្ដរជាតិ (IFMA) នោះទេ ។ កម្ពុជាមិនចូល រួមជាសមាជិកទេ ប៉ុន្ដែបើជាសកម្មភាព កីឡាប្រកួត កម្ពុជាប្រកួតនៅក្រៅប្រទេស បើខាង មួយថៃ អញ្ជើញ កម្ពុជាចូលរួមប្រកួតលក្ខណៈមួយថៃ ប៉ុន្ដែបើថៃ ឬប្រទេសផ្សេង មកស្រុកខ្មែរវិញ ពួកគេត្រូវចូល រួមប្រកួតជាលក្ខណៈ គុនខ្មែរ ។
នេះគឺជាគោលការណ៍ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជននិងកីឡានិងជាអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំគឺយើងរក្សាអត្តសញ្ញាណរបស់
យើង ។
កាលណា គេប្រកួតកីឡាប្រដាល់គុនខ្មែរ សូម្បីតែប្រដាល់ Muay Thai ក៏ដោយ នៅស្រុកខ្មែរ គឺត្រូវគោរព តាមឈ្មោះ និងគោលការណ៍ បទបញ្ជាប្រកួតរបស់ គុនខ្មែរ ហើយខ្មែរយើង ទៅប្រកួតក្រៅប្រទេស ដែលកីឡា Muay Thai គេអញ្ជើញ យើងប្រកួតធម្មតា យើងគ្មានការរើសអើងទេ ។ យើងចូលរួមប្រកួត ដើម្បីបង្កើនសមត្ថភាព និងការងារបច្ចេកទេស ប៉ុន្ដែយើងមិនមែនជាសមាជិក របស់ Muay Thai ទេ។ យើងគ្រាន់តែជាសមាជិករបស់កីឡាមួយប៉ុណ្ណោះតែមិនមែន Muay Thaiនោះទេ។
ឯកឧត្តមបានបន្ថែមថា ពាក្យថា Muay នៅប្រទេសឡាវ ក៏ហៅ Muay ដែរ។ កម្ពុជា បានធ្វើការតវ៉ាក្នុងការរក្សា អត្តសញ្ញាណរបស់គុនខ្មែរ លើគ្រប់វេទិកាទាំងអស់ការចរចាគ្នារួច ហើយកម្ពុជាអត់ ដែលចូលរួមជាមួយទេ។ ចំពោះការឯកភាព ទៅលើពាក្យថា Muay Thai ដាក់នៅក្នុងការប្រកួតកីឡា SEA GAMES 2023អត់មានទេ។ កម្ពុជាគាំទ្រដាក់ថា ពាក្យ Muay មានន័យថា ប្រដាល់ ប៉ុន្ដែវាមានជាភាសារបស់ថៃ និងឡាវ ដែលហៅដូចគ្នា ។
ប៉ុន្ដែក៏មានអង្គការគ្រប់គ្រង ខុសគ្នាដែរ Muay Thai គឺគ្រប់គ្រងដោយសហព័ន្ធមួយថៃ អន្ដរជាតិ ។ ចំណែកកីឡាមួយ នៅថៃ មានសហព័ន្ធកីឡាមួយ ពិភពលោកមួយទៀត ។ ហើយយើងបង្កើតសហព័ន្ធកីឡាមួយពិភពលោកនិងអាស៊ីនេះគឺមានប្រទេសចូលរួមទាំងអស់ ហើយយើងប្រកាន់យកពាក្យ«មួយ»ជាមួយពាក្យថា«គុនខ្មែរ»ក្នុងរង្វង់នៃការការពារអត្តសញ្ញាណរបស់យើងនៅក្នុងស្រុកខ្មែរ ។ រាល់ការប្រកួតនៅក្នុងស្រុក គឺយើងយកទម្រង់ នៃការប្រកួតគុនខ្មែរ និងឈ្មោះ គុនខ្មែរ ដោយយកពាក្យក្នុងភាសាច្បាប់ របស់ស៊ីហ្គេម ដែលគេដាក់ឈ្មោះថា កីឡា Muay» ។
សូមឲ្យមតិសាធារណៈទាំងអស់មេត្ដាយោគយល់ថាយើងការពារនិងថែរក្សាអត្តសញ្ញាណរបស់យើងជារាងរហូតមិនឲ្យមានការប៉ះពាល់ទេ។សូមជនរួមជាតិមេត្ដាយោគយល់ក្នុង
ការងារនេះ ។
ឯកឧត្តមអគ្គលេខាធិការសូមថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់និងការចូលរួម
អភិរក្ស និង អភិវឌ្ឍគុនខ្មែររបស់ពលរដ្ឋទាំងអស់ ។ កម្ពុជាធ្វើការអភិរក្ស ដើម្បីអភិវឌ្ឍ ការអភិវឌ្ឍដើម្បីការអភិរក្ស រក្សាអត្ដសញ្ញាណក្បាច់ គុនព្រលឹងជាតិរបស់ខ្មែរគឺគុនខ្មែរ ។ សូមថ្លែងអំណរគុណ ដល់មហាជន ដែលតែងខ្វល់ខ្វាយ ក៏ដូចជាការរិះគន់ ប្រកបដោយការស្ថាបនាទាំងអស់នេះ៕

អត្ថបទដែលជាប់ទាក់ទង