អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌកំបូល ទទួលបច្ច័យ និងទេយ្យទានពី ព្រះចៅអធិការវត្តភ្នៀតសិម្ពលី
ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌកំបូល និងជាអភិបាលខណ្ឌកំបូល បានទទួលបច្ច័យ និងទេយ្យទានពីព្រះចៅអធិការវត្តភ្នៀតសិម្ពលី នៅល្ងាចថ្ងៃអាទិត្យទី២ ខែតុលា ឆ្នាំ២០២២ ក្នុងនាម ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌកំបូល រួមទាំងសមាជិក សមាជិកាអនុសាខា បានអញ្ជើញទទួលបច្ច័យ និងទេយ្យទានរបស់
សាលាអនុគណខណ្ឌកំបូល ក្រោមព្រះអធិបតីភាព ព្រះសិរីកោសល សុំ សុខា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូសង្ឃសរណវេទី ព្រះអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការវត្តភ្នៀតសិម្ពលី។
លោក ឃឹម ស៊ុនសូដា បានថ្លែងអំណគុណចំពោះ សាលាអនុសាខាកាកបាទក្រ ហម ខណ្ឌកំបូល ដោយបានសន្យា ថា ក្រោយ ទទួលបានទេយ្យទាន និងបច្ច័យ នេះហើយ និងយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រីក្រ នៅតាមបណ្ដាភូមិ សង្កាត់ក្នុងមូលដ្ឋាន នៃទឹកដីខណ្ឌកំបូល របស់យើងឲ្យបានដល់ដៃ ដោយមិនឲ្យបាត់ថវិកា និងវត្ថុជាសម្ភារៈ ណាមួយឡើយ។ សូមប្រគេនពរចំពោះព្រះសិរីកោសល សុំ សុខា និងព្រះសង្ឃគ្រប់ព្រះអង្គ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ៕ សំរិត