ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាល ឃាត់ជនសង្ស័យចំនួន០៣នាក់ ករណីឆក់កាបូប

101

រាជធានី​ភ្នំពេញ​៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២​ វេលាម៉ោង​០៦៖៣០នាទី​ កម្លាំងជំនាញការិយាល័យ ចុះល្បាតតាមដងផ្លូវព្រះសីហនុ កែងនិងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន០៤នាក់ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះកំពុងដើរតាមផ្លូវតែមិនបានសម្រេច ពេលនោះកម្លាំងជំ​នាញ​ធ្វេីការប្រដេញរហូតមកដល់ចំណុចមុខ សណ្ឋាគារកាំបូឌីយ៉ាណា លើផ្លូវព្រះសីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ម៉ា ម៉ៅហ៊ាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ចំណែកជនសង្ស័យ០១នាក់ទៀត បានរត់គេចខ្លួន (បិទគូថ) ។ បន្ទាប់មកកម្លាំងជំនាញ ក៏បន្តប្រដេញ តាមឃាត់បានជនសង្ស័យចំនួន០២នាក់ទៀត មានឈ្មោះ ជូ ដេវីណ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ លួស លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (អ្នកធ្វើសកម្មភាពឆក់) នៅត្រង់ម្តុំចំណុចវត្ត ឧណា្ណលោម ផ្លូវព្រះស៉ីសុវត្ថិ សង្កាត់ជ័យជំនះ  ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សំភារះដកហូតរួមមាន៖ ១.ម៉ូតូម៉ាកហុង​ដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ បាត់ដំបង 1AJ-6973  និង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IL-1662 (របស់ជនសង្ស័យ)។

បច្ចុប្បន្ន​ ការិយាល័យបាននាំជនសង្ស័យខាងលេីមក​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង