ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្ដលង្កា

91

ភ្នំពេញ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការនិងពុទ្ធបរិស័ទជាច្រើននាក់​ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី​៤​ ​នៅវត្ដលង្កាព្រះកុមារាម ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំ​ពេញ ​នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ។

ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ហ៊ុន សែន បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៀត ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។ បន្ទាប់ពីប្រគេនចង្ហាន់ហើយនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានសុំឲ្យមគ្គផលកើតចេញពី ការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូល បានជួប ក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត ។

ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានជូនថវិកា និងក្រណាត់សរ ជូនដល់ចាស់ព្រឹទ្ធចារ្យ លោកតា លោកយាយ និងក្មេងៗ ព្រមទាំងពុទ្ធបរិស័ក​​​​ជាច្រើននាក់ផងដែរ។

សូម ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និង ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃនេះ ជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង