ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីត នឹងចាប់ដៃគ្នាក្នុងជំនាញកីឡា

90

ភ្នំពេញ៖កម្ពុជា និងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ដៃគូគ្នា ក្នុងការផ្លាស់ប្តូរបទពិសោធន៍និងជួយគ្នាក្នុងជំនាញកីឡាសម្រាប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣របស់កម្ពុជានិងអ្នកស្ម័គ្រចិត្តរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងយកទៅជួយរៀបចំដល់ការធ្វើម្ចាស់ផ្ទះការប្រកួតធំៗជាអន្តរជាតិនៅប្រទេសរបស់ខ្លួន។
នេះជាការលើកឡើងរបស់លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOCក្រោយបញ្ចប់ជំនួបសម្តែងការគួរសមរវាងលោកបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាមួយព្រះអង្គម្ចាស់ Abdulaziz Bin Turki AI Saud រដ្ឋមន្ដ្រីក្រសួងកីឡានិងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី៤ខែតុលាឆ្នាំ២០២២នៅក្នុងឱកាសមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ នៅសណ្ឋាគារ សុខាភ្នំពេញ ពីថ្ងៃទី១-៥ ខែតុលា ឆ្នាំ២០២២។
លោកបញ្ជាក់ថាប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗជាច្រើន ដូចជា ការត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ Asian Games, Asian Winter Games, Asian Indoor Martial Art Games ជាបន្តបន្ទាប់។ ដូច្នេះ ប៉ុន្មានឆ្នាំទៅមុខនេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនេះ ក៏កំពុងមមាញឹកខ្លាំងក្នុងការធ្វើម្ចាស់ផ្ទះ។ ជាមួយគ្នានេះ លោកបណ្ឌិត ថោង ខុន ក៏បានរៀបរាប់អំពីទិដ្ឋភាពទូទៅ នៃវិស័យទេសចរណ៍របស់កម្ពុជា ហើយលោកបណ្ឌិតក៏មានប្រសាសន៍ក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនៃវិស័យកីឡាផងដែរជាពិសេសគឺផ្លាស់ប្តូរគ្នាក្នុងកម្រិតរដ្ឋបាលកីឡាក្នុងកម្រិតប្រតិភូជំនាញបច្ចេកទេសកីឡា។

មានការឯកភាពគ្នាដ៏សំខាន់មួយគឺក្នុងអំឡុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី
៣២ឆ្នាំ២០២៣ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនឹងរៀបចំអ្នកស្ម័គ្រចិត្តមួយចំនួនមកជួយដល់កម្ពុជាយ ក្នុងការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីកម្ពុជាហើយក៏ជាការផ្លាស់ប្តូរបទពិសោធន៍ដើម្បីឲ្យអ្នកស្ម័គ្រចិត្តអារ៉ាប៊ីសៅអូឌីត យកទៅជួយដល់ការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតធំៗជាអន្តរជាតិ នៅប្រទេសរបស់ខ្លួនផងដែរ។
ក្នុងជំនួប នេះដែរឯកលោកអគ្គលេខាធិការ គូសបញ្ជាក់បន្ថែមថា លោកបណ្ឌិត ថោង ខុនក៏បានអញ្ជើញព្រះអង្គម្ចាស់Abdulaziz BinTurki AISaudមកចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នាខែឧសភាឆ្នាំ២០២៣នៅកម្ពុជាហើយព្រះអង្គម្ចាស់ក៏បានអញ្ជើញ លោកបណ្ឌិតថោងខុនទៅធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអ៊ូឌីតដើម្បីពិភាក្សាគ្នានិងអាចឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងជួយគ្នាទៅវិញទៅមក លើជំនាញបច្ចេកទេសកីឡា។
ប្រសិនបើពេលវេលាអំណោយផលល្អ អ្វីៗនឹងចាប់ផ្តើមធ្វើក្នុងពេលឆាប់ៗខាងមុខនេះ មុនពេលស៊ីហ្គេម ឆ្នាំ២០២៣។ ក្រោយស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ព្រះអង្គម្ចាស់ក៏ស្នើសុំការគាំទ្រពីកម្ពុជា តាមរយៈការចូលរួមប្រកួតកម្រិតអាស៊ី (Asian Indoor Martial Art Games) នាឆ្នាំ២០២៥ផងដែរ។

ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១ (41st OCA GENERAL ASSEMBLY) នៅរាជធានីភ្នំពេញ ពីថ្ងៃទី១-៥ ខែតុលា ឆ្នាំ២០២២នេះ ត្រូវបានលោកវ៉ាត់ ចំរើន សង្កត់ធ្ងន់ទៀតថា កម្ពុជាទទួលបានទំនាក់ទំនងទ្វេភាគី រវាងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជានិងគណៈកម្មាធិការជាតិអូឡាំពិកនៃបណ្តាប្រទេសនានានៃទ្វីបអាស៊ី ជាពិសេសលោកបណ្ឌិតថោងខុនបានជួបពិភាក្សាជាមួយប្រធានអូឡាំពិកអ៊ីរ៉ង់ លើវិស័យកីឡា និងចលនាអូឡាំពិក រួមទាំងអូឡាំពិកអារ៉ាប៊ីសាអ៊ូឌីត នាពេលនេះដែរ។
នេះជាកិច្ចសហប្រតិបត្តិការដ៏ល្អបន្ថែមទៀត សម្រាប់កម្ពុជា និងប្រទេសមជ្ឈឹមបូព៌ា លើវិស័យកីឡា ដែលកន្លងមកមិនធ្លាប់ធ្វើជាមួយគ្នានោះទេ។ ពេលនេះ គឺជាឱកាសដ៏ល្អ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីដែលបណ្តាប្រទេស
ទាំងអស់បានមើលឃើញពីសក្តានុពលរបស់កម្ពុជាដោយរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិស័យកីឡាជាតិរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង