ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើស បេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ

56

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២។

យោង៖ សេចក្តីជូនដំណឹងលេខ២៥៤១ សជណ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពី កាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២។

គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ សូមជូនដំណឹងដល់បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យសុំចុះឈ្មោះចូលរួមនៅក្នុងការប្រឡង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ បម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគាររាជធានីភ្នំពេញ ជ្រាបថា កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ នៅ “មណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក” ដែលមានទីតាំងស្ថិត នៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បេក្ខជនអាចពិនិត្យមើល ឈ្មោះ លេខតុ និងលេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយ នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០ នាទី នៅម៉ណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ បេក្ខជនត្រូវអនុវត្តវិធានការសុខាភិបាលក្នុងបរិវេណមណ្ឌលប្រឡង ដោយត្រូវរក្សាគម្លាត និងពាក់ ម៉ាស លើកលែងអនុរក្សស្នើសុំឱ្យដោះម៉ាសដើម្បីផ្ទៀងផ្ទាត់។ ចំពោះព័ត៌មានផ្សេងៗ បេក្ខជនអាចធ្វើការទំនាក់ទំនងទៅតាមទីកន្លែងដែលបានដាក់ពាក្យសុំចុះឈ្មោះប្រឡង៕

អត្ថបទដែលជាប់ទាក់ទង