ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី៩តុលានេះ ឈ្នះជួបឈ្នះនរណារកបាន៣ពិន្ទុ

112

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដណ្ដើមពានរង្វាន់សម្ដេចពិជ័យសេនាទៀ បាញ់
ទម្ងន់៦០គីឡូក្រាមលើសង្វៀនTV5ថ្ងៃទី៩តុលាខាងមុខនេះគឺជាគូដែលគេអន្ទះសារចង់ទស្សនាបំផុត។
អ្នកប្រដាល់ដែលមានរហស្សនាមថាកូនរាហ៊ូមាសឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡា
ខេត្តបាតដំបងជួបជាមួយវ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡា ។នេះជាការប្រកួតសម្រាប់ពូលB។
ជាបណ្ដោះអាសន្នសេរីប៉ាន់ថងកំពុងតែស្ថិតនៅលើកំពូលតារាងបន្ទាប់ពីការប្រកួត
លើកទី១របស់គេៗបានប្រើកណ្ដាប់ដៃផ្ដួលរិនដេវីដក្លិបនាគរាជចតុមុខឲ្យសន្លប់មុនស្នូរជួង
បញ្ចប់ ទឹកទី១ចំណែកវ៉ាន់វឿនក្នុងការប្រកួតលើកទី១របស់គេៗបានយកឈ្នះអ្នកប្រដាល់
សៀវ ង៉ុយក្លិបអភិរក្សគុនខ្មែររុងរឿងដោយពិន្ទុនោះ ។

រវាងអ្នកប្រដាល់ទាំង២រូបនេះវ៉ាន វឿនមានខ្សែជីវិតលើសង្វៀនចាស់វស្សាជាងវ៉ាន់ថង
តែវ៉ាន់ថងដែលកើតក្នុងត្រកូលអ្នកប្រដាល់នោះគេហាក់ដូចជាឆាប់ទទួលបាននូវភាពល្បី
ល្បាញបន្ទាប់ពីគេបានផ្ដួលអ្នកប្រដាល់ចាស់វស្សាជាច្រើនរូបមកនោះ ។
ពួកគេសុទ្ធតែត្រូវការឈ្នះដូចគ្នាតែនរណាឈ្នះនរណាចាញ់មិនអាចទស្សទាយបាន
មុននោះឡើយ។តែសម្រាប់គូនេះរវាងអ្នកឈ្នះនិងអ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នា ។
ប្រកួតក្នុងព្រឹត្តិការន៍នេះដែរអ្នកប្រដាល់ រិន ដេវីតក្លិបនាគរាជចតុមុខជួបជាមួយសៀវង៉ុយក្លិបអភិរក្សគុនខ្មែររុងរឿង។

អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែចាញ់ដូចគ្នានៅក្នុងការប្រកួតលើកទី១របស់គេហើយ
ការប្រកួតលើកទី២នេះពិតជាសំខាន់ណាស់សម្រាប់ពួកគេទាំងព្រោះត្រូវកាឈ្នះដើម្បីស្ដារពិន្ទុមកវិញដូចគ្នា ។

សៀវ ង៉ុយជាអ្នកប្រដាល់ចាសា់វស្សាមួយរូបដែលគេវ៉ៃតាំងពីសម័យលោកអេ ភូថង
ឯណោះតែកាលនោះគេនៅវ័យក្មេងតែពេលនេះគេមានវ័យច្រើនហើយ។ទោះបីគេមានល្បិច
យ៉ាងណាក៏ទំនងជាលំបាកជាមួយរិន ដេវីដហើយព្រោះមួយជាខ្លាចាស់ ឯមួយជាខ្លាស្ទាវ ៕

អត្ថបទដែលជាប់ទាក់ទង