ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកប្រេងឥន្ទនៈរបស់ក្រុមហ៊ុន LHR ក្រឡាប់បះជើង

87

ខេត្តកំពង់ចាម: ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨
វេលាម៉ោង៧:១៥នាទី នៅលើផ្លូវជាតិលេខ៦១ នៅចំណុចខាងលិចភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់មួយបានកើតឡើង ដោយរថយន្តដឹកប្រេងឥន្ទនៈ១គ្រឿង ពណ៌ស ពាក់ស្លាកលេខព្រះសីហុន ៣A ០៤៨៥ របស់ក្រុមហ៊ុន (LHR) បើកបរដោយឈ្មោះ ញ៉ែម លីម ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិភ្នំដី ឃុំច្បារមន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ដែលមានទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើ បានក្រឡាប់ដោយខ្លួនឯង

មូលហេតុ ដាក់ចង្កូត។ ករណីនេះបណ្ដាលឲ្យ ខូចរថយន្ត ១គ្រឿង ធ្ងន់ មិនមានរបួសមនុស្សទេ។
ក្រោយពីកើតហេតុ លោកវរសេនីយ៍ឯក សំណាល់ អធិការស្រុកបាធាយ បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យ ទៅប្រការនៅកន្លែង កើតហេតុ ដើម្បីបង្ការកុំឱ្យមានករណីអគ្គិភ័យ កើតឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង