ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំគណៈបញ្ជាការឯកភាព ខណ្ឌព្រែកព្នៅ ផ្ដោតសំខាន់ការងារសន្តិសុខនិងសំណង់អត់ច្បាប់

87

 

ភ្នំពេញ៖នៅសាលាខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាពលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និង ដោយមានការចូលរួមពីអភិបាលរងខណ្ឌ.លោកនាយក-នាយករងរដ្ឋបាល លោកអធិការនគរបាលខណ្ឌ .លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធាន-អនុប្រធានការិយាល័យ ចំណុះ.ជំនាញ.លោក-លោកស្រីចៅសង្កាត់ .ចៅសង្កាត់រងទាំង០៥ ដោយស្ដីពី ការពង្រឹងកិច្ចការពារ សន្តិសុខ .សុវត្ថិភាព .សណ្ដាប់ ធ្នាប់ និងរបៀប រៀបរយ សាធារណៈក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញអោយបានល្អប្រសើរស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពផងដែរ និង បញ្ហាសំណង់រឹងមាំដែលសាងសងឡើងគ្មានច្បាប់អនុញ្ញាត។
លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានមានមតិលើកឡើងថា ក្រោយពីប្រជុំចប់នាថ្ងៃនេះ ដោយសង្ឃឹមយ៉ាងជឿជាក់ថាអស់លោក.លោកស្រី ដែលមានវត្តមានចូលរួមស្ដាប់កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌនិង អនុវត្តន៍តាមស្មារតីអង្គប្រជុំ អោយមានប្រសិទ្ធិខ្ពស់តាមតួនាទីភារៈកិច្ច និងជំនាញរៀងខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង