ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ដឹកនាំកម្លាំងចុះសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋឆ្លងកាត់ផ្លូវលេខ៤២ដោយជំនន់ទឹកភ្លៀង..!

131

ភ្នំពេញ៖ខណៈពេលមានជំនន់ទឹកភ្លៀងហូរមកលិវលង់តាមដងផ្លូវលេខ៤២និងលំនៅស្ថានបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញមើលទៅឡើងល្ហល្ហាចនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌដោយចុះពិនិត្យមើលស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងនៅរាត្រីនេះពោលគឺនៅរាត្រីថ្ងៃទី៦ខែតុលាឆ្នាំ២០២២នេះដើម្បីជួយសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់ធ្វើដំណើរតាមមធ្យោបាយនានាឆ្លងកាត់ផ្លូវ៤២ក្នុងភូមិសាស្រ្តខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ។

ខណៈចុះបំពេញការងារនាពេលរាត្រីនេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ដោយសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញពិសេសនៅកន្លែងទឹកលង់លិចដោយជំនន់ទឹកភ្លៀងនោះសូមអោយមានការប្រុងប្រយ័ត្នខ្ពស់ផងដែរពីសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារពិសេសកុមាតូចៗ និងជនចាស់ជរា។លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បន្តទៀតថាដោយសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទូទៅបើមិនចាំបាច់ទេនោះសូមកុំធ្វើដំណើរឆ្លងកាត់ផ្លូវ៤២ស្ថិតនៅសង្កាត់ខាងលើនោះព្រោះផ្លូវកំពង់រងការលិចលង់ដោយជំនន់ទឹកភ្លៀងពិបាកក្នុងការធ្វើដំណើរ។ដូចនេះសូមបងប្អូនធ្វើដំណើរដោយ វាងទៅតាមបណ្ដាផ្លូវផ្សេងៗសិនទៅរង់ចាំផ្លូវ៤២ទឹកស្រកទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង