ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ភ្លៀងនឹងបន្តធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស

90


ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុ ថា ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៨ ភ្លៀងនឹងបន្តធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងតាមតំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប ប្រឈមនឹងជំនន់ទឹកភ្លៀង ។

ប្រភពដដែល បានបន្តថា យោងតាមការព្យាករណ៍ បន្ទាប់ពីប្រព័ន្ធសម្ពាធទាបបន្តអូសកាត់លើព្រះរាជាណាចក្រកម្ពុជា លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ដល់៣០ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែតុលា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ក្រសួងជំនាញ ក៏បានស្នើសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសពលរដ្ឋនៅតំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀង។

ដោយព្រះសង្ឃមួយអង្គ ដែលគណនីហ្វេសបុកឈ្មោះព្រះនាម Moch Saoly បានបង្ហោះសាររៀបរាប់ថា៖ វេនទី១ វត្តក្រឡាញ់ចាស់ ភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដាំឆាន់ខ្លួនឯង អាត្មាភាពមិនចង់បាន ម្ហូបអាហារបបូរអីទេ សុំត្រឹមតែមានវេន ដូចវត្តគេផ្សេងៗទៅ គ្រប់គ្រាន់ហើយ តែនេះអត់ទាំងវេនទៀត ញាតិញោម មានសទ្ធាជ្រះថ្លា ចង់មកកាន់បិណ្ឌ។

ចំណែកគណនីហ្វេសប៊ុក ឈ្មោះ ឃោស្ស កាក់សេដ្ធី បានសរសេរថា មេត្តាផងទាន​ វប្បធម៌ចែករុំលែក​ មេត្តាឲ្យដល់វត្តណាដែលមិនទាន់គ្រប់គ្រាន់​ ដូចជាចង្ហាន់ជាដើម​ បើវត្តខ្លះគ្រប់គ្រាន់ហើយ​ (​ យកទៅណា​ )​ បើយកបុណ្យមេត្តាទៅវត្តដែលខ្វះខាត​ បើយកមុខមាត់​ ! ! ! ! ! ! ជួយឆ្លើយផង​ យាយទៅខ្លាចខុស៕



អត្ថបទដែលជាប់ទាក់ទង