ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​មីន​កម្ពុជា​ ប្ដេជ្ញាចិត្ដគោរពតាមផែនការ ​បោសសម្អាត​មីន ឲ្យអស់ឆ្នាំ២០២៥ តែសូមអំពាវនាវជំនួយធនធានមនុស្ស និងបច្ចេកទេសដោយស្ម័គ្រចិត្ដ ពីអន្ដរជាតិផងដែរ

72

ភ្នំពេញ៖ ដោយសារតែ​កម្ពុជា​កំពុង​ឆ្លើយ​ទៅនឹង​ផែនការ​កម្ពុជា​គ្មាន​មីន ​ឆ្នាំ​២០២៥ អគ្គលេខាធិការដ្ឋានអាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ដ្រី លី ធុជ បានឲ្យ​ដឹងថា៖ បច្ចុប្បន្ន​ប្រតិបត្តិ​ករ​ដោះមីន​នៅ​មិនទាន់​គ្រប់​តម្រូវការ​នៅ ឡើយ ដោយហេតុ​ត្រូវការ​អោយមាន​អន្តរជាតិ​ស្ម័គ្រចិត្ត​ចូល​បន្ថែម​ពី​ចំនួន​ប្រតិបត្តិ​ករ​ក្នុងពេល​បច្ចុប្បន្ន ជួយលើវិស័យដោះមីន​ ពិសេសធនធាន មនុស្ស និងបច្ចេកទេស ។​ លោកទេសរដ្ឋមន្ដ្រី បាន បញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស័យសកម្មភាពមីន(MACC) កាលពីរសៀលថ្ងៃព្រហស្បតិ៏ ៣រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិង​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នាក់ការអគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា ដែលមាន​ការចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដៃគូរ​អភិវឌ្ឍន៍ និង​គ្រប់​ប្រតិបត្តិ​ករ​វិស័យ​សកម្មភាព​មីន ចូលរួមផងដែរ ​ ។

លោក លី ធុជ បានបញ្ជាក់ថា៖ ថវិកា​នៅមាន​ការខ្វះខាត​យ៉ាងច្រើន​សម្រាប់​ដំណើរការ​បោសសម្អាត​មីន យ៉ាងណាក្តី​ធនធានមនុស្ស ​គឺជា​រឿង​សំខាន់​ផងដែរ​សម្រាប់​ការ​រដោះ​មីន​អោយ​អស់ពី​កម្ពុជា​។ តែថ្ងៃនេះ បើទោះបីកម្ពុជាកំពុងខ្វះខាត បែបនេះក្ដី ក៏កម្ពុជាត្រូវតែប្ដេជ្ញាចិត្ដ និងឆ្លើយតបតាមផែនការកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ ។ ប៉ុន្តែ​ដើម្បី​ការជោគជ័យ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ ក្នុងនោះ​ អង្គភាព​ស៊ីម៉ាក់​បាន​កម្ទេច​មីន និង​គ្រាប់​សំណល់​មិនទាន់​ផ្ទុះ​ បានជាង​២​លាន ៧​សែន​គ្រាប់​ ដោយ​ភាគច្រើន​ គ្រាប់សំណល់អាមេរិក​អំឡុង​ដើម​ទសវត្ស​ន៍ទី​៧០ ​។ ជាមួយគ្នា​នោះដែរ អស់​រយះពេល​២៥​ឆ្នាំ ដែល​វិស័យ​មួយ​នេះ​បានប្រែក្លាយ​ដី​តំបន់​ដែលមាន​មីន​ទៅជា​ដី​លែងមាន​ហានិភ័យ និង​ជា​ដី​បង្កបង្កើនផល​ផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង