ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ដាញសង្គមហ្វេសប៊ុក សូមកុំឲ្យមានការភាន់ច្រឡំ ពាក់ព័ន្ធករណីបុរសនេះ ពិតជាករណីចោរកម្មលួចរថយន្ត ពិតប្រាកដមែន

65

ស្ទឹងត្រែង ៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកទាំងអស់ មេត្តាជ្រាបថា៖ ក្រោយពីទទួលបានព័ត៌មានអំពីការចុះផ្សាយតាមបណ្តាញសង្គម ដែលមានគណនី ឈ្មោះ ណា រ៉ុន លើកឡើងថា ៖ បងប្អូនសូមមេតាជួយវាផងវាមកធ្វើការនៅចំកាចេកស្ទឹងត្រែងវានៅជឹតខ្ញុំវាអត់លក់ថ្នាំ ទេនេះតាមខ្ញុំមើលឃើញជាក់ស្តែងវាធ្វើកាបានលុយវាមិនហ៊ានទឹញអីហូបទេលុយវាទុកគ្រាន់តែទឹញនុំអោយកូនតែប៉ុណ្នុះទេសូមកុំធ្វើបាបវាអីវាចឹញ្ចឹមកូនវាតាំងពីបានបីខែមកម្លេះខ្ញុំបានអោយចានឆ្នាំងធុងដាក់ទឹកប្រើវាអត់មានអីទេខ្ញុំអាណឹតវាណាស់ ។

ដើម្បីជៀសវាងការយល់ច្រឡំ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺបញ្ជាក់ថា៖ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១២:២០នាទី មានករណីចោរកម្ម លួចរថយន្ត ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយជនសង្ស័យមានឈ្មោះ ប៊ុន ទុំ ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានធ្វើសកម្មភាពលួចរថយន្ត របស់ជនរងគ្រោះ ឈ្មោះ អ៊ុល សៀនវុទ្ធី ភេទ ប្រុស មុខរបរ មន្រ្តីកងរាជអាវុធហត្ថ ក្រោយពីទទួលបានព័ត៍មាន កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលេខ ៩ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់រថយន្ត និងចាប់ខ្លួនជនសង្ស័យ ស្ថិតនៅចំណុចភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ នៅថ្ងៃខែឆ្នាំដដែល បានធ្វើការប្រគល់ជនសង្ស័យ និងវត្ថុតាងទៅឲ្យកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី ។

សេចក្ដីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក សូមកុំឲ្យមានការភាន់ច្រឡំ ពាក់ព័ន្ធករណីខាងលើ ពិតជាករណីចោរកម្មលួចរថយន្ត ពិតប្រាកដមែន ។
យើងខ្ញុំរង់ចាំទទួលស្វាគមន៍ជានិច្ច នូវការចូលរួមកែលម្អក្នុងន័យស្ថាបនា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

អត្ថបទដែលជាប់ទាក់ទង