ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌមានជ័យ បានទទួលទ័យទាន និងបច្ច័យពីព្រះសង្ឃគង់ នៅវត្តដំបូកខ្ពស់

92

ភ្នំពេញ៖នៅរសៀល ថ្ងៃទី​០៦​ ខែតុលា​ ឆ្នាំ២០២២​
លោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយស​ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ​ រួមជាមួយលោកស្រី​ ហួត​ ឃីម អភិបាលរង និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ​ និងសមាជិក សមាជិកា បានចូលរួមទទួលទ័យទានពីព្រះសង្ឃគង់នៅវត្តដំបូកខ្ពស់ ព្រះនាម​ ព្រះលិខិតធម្មនាថ​ ហាន​ គីមសយ​ ព្រះគ្រូសូត្រស្តាំ​ និងព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន​ ព្រះគ្រូសូត្រឆ្វេង​ វត្តដំបូកខ្ពស់​ ដើម្បីទុកជាអំណោយមនុស្សធម៍កាកបាទក្រហមកម្ពុជា ទុកចុះជួយសួរសុខទុក្ខ និងធ្វើជាអំណោយសំរាប់ប្រជាពលរដ្ឋខ្វះខាត ក្រីក្រ និងជួបការលំបាកនានា នៅក្នុងទឹកដីខណ្ឌមានជ័យទាំងមូល។

លោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យថ្លែងព្រះអំគុណ យ៉ាងជ្រាលជ្រៅដល់ព្រះលិខិតធម្មនាថ​ ហាន​ គីមសយ​ ព្រះគ្រូសូត្រស្តាំ​ និងព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន​ ព្រះគ្រូសូត្រឆ្វេង​ វត្តដំបូកខ្ពស់​ ដែលបានប្រទាននូវទេយ្យទាននិងបច្ច័យដល់សាលាខណ្ឌមានជ័យនាពេលនេះមានសារះសំច៊ខាន់ណាស់ដោយអាណាចក្រនិងព្ទ្ធចក្រចេះជួយគ្នាទៅវិញទៅមក។

មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖ទ័យទានរួមមាន៖-​ បាឡុងមាន៤២
-​ ឣង្ករ៤០បាវ ស្មេីនឹង​ ២០០០គីឡូក្រាម
-​ មី៥០កេះ -​ ទឹកដោះគោ២០០កំប៉ុង
-​ ស្ករស​ ៣៦០គីឡូក្រាម-​ ទឹកត្រី​ ១៥យួរ
-​ ទឹកស៊ីអ៉ីវ ១៦យួរ-​ និងបច្ចយ័​ ៤​ ៥០០​ ០០០៛​ (បួនលានប្រាំសែនរៀល) ៕

អត្ថបទដែលជាប់ទាក់ទង