ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនប្រជាពលរដ្ឋទីទ័លក្រ ប្រមាណ៤៤គ្រួសារ បានទទួលអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចទាំងទ្វេរ

89

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៧ខែតុលាឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញដែលដឹកនាំការងារដោយលោកធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានបន្តនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយះឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤៤គ្រួសារដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានអោយដឹងថា អំណោយដែលផ្ដល់ជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតនៅពេលនេះដោយក្នុងមួយគ្រួសារៗទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម.មី ចំនួន១៥កញ្ចប់.ទឹកត្រី ចំនួន០២ដប.ទឹកសុីអុីវ ចំនួន០២ដប.ទឹកផ្លែឈើ ចំនួន០២កំប៉ុងផងដែរ។
ជាមួយគ្នានេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅបានអោយដឹងថាចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតហើយបានទទួលនូវអំណោយកាកបាទក្រហមកម្ពុជាតាមរយះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ទុកដោះស្រាយជីវភាពប្រចាំថ្ងៃខណៈពេលបងប្អូនពុក ម៉ែ យាយ តា កំពុងជួបការខ្វះខាតនៅចំពោះមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង