ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវកៅស៊ូផ្លូវជាតិលេខ២ ក្នុងមូលដ្ឋានចាក់អង្រែលើ និងចាក់អង្រែក្រោម អ៊ុតហើយជាស្ថាពរ

115

ភ្នំពេញ៖បន្ទាប់ពីកំណាត់ផ្លូវជាតិលេខ២ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើនិងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យនៃរាជធានីភ្នំពេញដែលរងការខូចខាត់ជាអន្លើរៗដោយសារឡានដឹកខ្សាច់ប្រភេទធុនធំនាពេលកន្លងមកនោះហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញដាក់គ្រឿងចក្រចុះមកជួសជុលកែលម្អរអោយបានល្អប្រសើរឡើងវិញងាយស្រួលក្នុងការធ្វើដំណើរតាមមធ្យោបាយនានាត្រូវបញ្ចប់គម្រោងនៃការជួសជុលដោយអ៊ុតកៅស៊ូលើកំណាត់ផ្លូវជាតិលេខ២កាលពីល្ងាចថ្ងៃទី៦ខែតុលាឆ្នាំ២០២២នេះ។

ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់និងទទួលខុសត្រូវចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន,មន្ត្រីក្រោមឱវាទនៃរដ្ឋបាលខណ្ឌមាន័យដោយបានចុះត្រួតពិនិត្យនិងជួយសំរួលចរាចរជូនបងប្អូនអ្នកធ្វើដំណើរកន្លងមកដែលឆ្លងកាត់ការដ្ឋានកំពុងជុសជុលនិងអ៊ុតកៅស៊ូស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោមនិងសង្កាត់ចាក់អង្រែលើបានធ្វើរួច១០០% ហើយនៅល្ងាចថ្ងៃនេះពោលគឺល្ងាចថ្ងៃទី៦ខែតុលាឆ្នាំ២០២២នេះ។
ដូចនេះបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមមធ្យោបាយនានានៅលើកំណាត់
ជាតិលេខ២ ប្រកបដោយក្តីសប្បាយរីករាយ និង សុវត្ថិភាពជាចម្បងពោលគឺធ្វើដំណើរតាមដងផ្លូវត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក។

ជាមួយគ្នានោះដែរក្នុងនាមលោកហែម ដារិទ្ធិជាអភិបាលខណ្ឌមានជ័យ សូម សំណូមពរបងប្អូនអ្នកធ្វើដំណើរតាមមធ្យោបាយនានានៅលើកំណាត់ផ្លូវជាតិលេខ២នេះត្រូវបើកបរគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាគឺ(៤០km/1ម៉ោង)ជានិច្ច។ពិសេសបងប្អូនអាជីវករលក់ដូរទំនិញគ្រប់ប្រភេទឬគ្រប់មុខនៅអមសងខាងផ្លូវមេត្តាចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈ អោយមានរបៀបរៀបរយដោយដាក់លក់ដូរនូវសំភារៈតាម ការណែនាំរបស់អាជ្ញាធរដែលបានជូនដំណឹងកន្លងមកនិងត្រូវវិចខ្ចប់សំរាមទុកដាក់ឲ្យបានត្រឹមត្រូវរួមទាំងអនាម័យទីតាំងលក់ដូរផងដែរដោយ មិនត្រូវយកសំរាមឫកាកសំណល់ផ្សេងៗក្រោយពីការលក់ដូររួច យកទៅជះចូលទៅក្នុងអណ្ដូងលូឬប្រព័ន្ធលូឡើយ។
អាជ្ញាធរសង្ឃឹមយ៉ាងជឿជាក់ថាបងប្អូនទាំងអស់នឹងចូលរួម
សហការជាមួយអាជ្ញាធរសង្កាត់ ខណ្ឌ មានជ័យនៃរាជធានីភ្នំពេញដើម្បីរក្សាសោភណ័ភាព ,ផាសុខភាពនិងអនាម័យ បរិស្ថានអោយសក្ដិសមជាទីក្រុងគជ់នៃរាជធានីភ្នំពេញពោលគឺដើម្បីយើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង