ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ យកកាំភ្លើង បាញ់សម្លាប់ខ្លួនឯង

66

សៀមរាប៖ នៅវេលាម៉ោង ៧:០០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅផ្ទះជួលស្ថិតនៅក្រុមទី៨ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្ត សៀមរាប ជនរងគ្រោះ ឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរនគរបាល ឋាន:នាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប រស់នៅភូមិ-ឃុំ កើតហេតុខាងលើ បានយកកាំភ្លើងបាញ់ សម្លាប់ខ្លួន ដោយសារខឹងប្រពន្ធ។

តាមការស្តាប់បំភ្លីសាក្សីឈ្មោះ ម៉ីច័ន្ន មុន្នីរតនា ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានឲ្យដឹងថា រូបគាត់ជាអ្នករស់នៅជិតខាងនិងជនរគ្រោះ ហើយកន្លងមកជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធជាញឹកញាប់ ដោយសារប្រពន្ធប្រច័ណ្ឌរឿងប្តីដើរផឹកស៊ីដល់យប់ជ្រៅពេក។

ជាក់ស្តែងនៅវេលាម៉ោង២៤:១៥នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ឈ្មោះ តាំង សៀវម៉ី ត្រូវជាប្រពន្ធជនរងគ្រោះបានមកគោះទ្វាផ្ទះហៅរូបខ្ញុំឲ្យជួយប្តីរបស់គាត់ ពេលខ្ញុំមកដល់កន្លែងកើតហេតុក្នុងផ្ទះជនរងគ្រោះ ឃើញជនរងគ្រោះដេកក្នុង ថ្លុកឈា.ម ក្បាលបែរទៅទិសខាងកើត ភ្លាមនោះពួកគាត់នាំគ្នាលើកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែគេមិនទទួលទើបក្រុមគ្រួសារជនរងគ្រោះបន្ដបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ លុះដល់ម៉ោង៨:៣០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ប្រពន្ធជនរងគ្រោះបានបញ្ជាក់តាមទូរស័ព្ទថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

មន្ត្រីមានសមត្ថកិច្ចមិនបានពិនិត្យ ឬធ្វើកោសលវិច្ច័យលើជនរងគ្រោះទេដោយសារក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានី ភ្នំពេញ នៅវេលាម៉ោង ២៤:១៥ នាទីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ។
អា-វុ-ធខ្លីម៉ាក GLOCK 19 លេខ MGDYC 190800097 ទំហំ 9x19mm បង់1 គ្រាប់ចំនួន 11 គ្រាប់(គ្រាប់ឆ្នៃ) នៅលើតុ ចម្ងាយ ពីជនរងគ្រោះ 2.3 m សំបកគ្រាប់ជាប់នៅក្នុងកាំភ្លើង ចំណែកក្បាលគ្រាប់ នៅចម្ងាយ ៣០ ម.ម ពីចំណុចចុងជើងជនរងគ្រោះដួល ៕

អត្ថបទដែលជាប់ទាក់ទង