ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវជាតិលេខ៩៥​ ត្រូវបានផ្អាកចរាចរណ៍បណ្តោះអាសន្ន​ ខណៈទឹកជំនន់ទឹកភ្លៀងបានបន្តឡេីងដល់កម្រិតប្រកាសអាសន្ន​

166

ព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ៩៥ចាប់ពីចំណុចគីឡូម៉ែត្រលេខ៤០ដល់គីឡូម៉ែត្រលេខ៤១ស្ថិតក្នុងភូមិពុទ្រាឃុំពុទ្រាស្រុកជ័យសែនត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទខណៈដែលទឹកជំនន់ទឹកភ្លៀង(ដងស្ទឹងសែន)បានបន្តឡេីងដល់កម្រិតប្រកាសអាសន្នធ្វេីឱ្យផ្លូវថ្នល់ស្ពានមិនអាចទ្រាំទ្រនឹងរថយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់បាន។

  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ ដោយស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង(ដងស្ទឹងសែន)បានបន្តឡេីងដល់កម្រិតប្រកាសអាសន្នធ្វេីឱ្យផ្លូវថ្នល់ស្ពានមិនអាចទ្រាំទ្រនឹងរថយន្តដឹកទំនិញធុនធ្ងន់បានទេ។

  អាស្រ័យហេតុនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសូមធ្វេីការបិទចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលេីកំណាត់ផ្លូវជាតិលេខ៩៥ចាប់ពីចំណុចគីឡូម៉ែត្រលេខ៤០ដល់គីឡូម៉ែត្រលេខ៤១ស្ថិតក្នុងភូមិពុទ្រាឃុំពុទ្រាស្រុកជ័យសែនចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានសេចក្តីជូនដំណឹងជាថ្មីដេីម្បីថែរក្សាផ្លូវថ្នល់ស្ពានកុំឱ្យបាក់ស្រុតនិងធានាដល់ការធ្វេីចរាចរណ៍ប្រកបដោយសុវត្ថិភាព៕

 

                              

អត្ថបទដែលជាប់ទាក់ទង