ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ និងឯកអគ្គរាជទូតជប៉ុន អញ្ជើញជាអធិបតីភាព ក្នុងពិធីដាំកូនឈើ ចំនួន៨០០០ដើមនៅក្នុងបរិវេណផ្សារទំនើប អ៊ីអន ម៉ល មានជ័យ

61

 

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង និងលោកមីកាមិ ម៉ាសាហីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំរាជាណាចក្រកម្ពុជានៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដាំកូនឈើ ចំនួន៨០០០ដើមនៅក្នុងបរិវេណផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកឃួង ស្រេង បានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាពនៃការសាងសង់ផ្សារទំនើបអ៊ីអនម៉លគំរូទី៣របស់ក្រុមហ៊ុនអ៊ីអនម៉លខូអិលធីឌីដែលបានដំណើរការជាតិប្រក្រតីនិងសម្រេចបានតាមផែនការដែលបានគ្រោងទុក ទោះបីក្រៅពីបើកការដ្ឋានជាពិសេសនៅឆ្នាំ២០២១កន្លងទៅប្រទេសកម្ពុជានិយាយជារួមនិងនិយាយដោយឡែករាជធានីភ្នំពេញក្រៅប្រឈមនឹងវិបត្តិជាសកលបង្ករឡើងដោយជំងឺ covid 19 យ៉ាងណាកី។ នេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាទោះបី ដៃម្ខាងរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានត្រូវប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាជរដានៃជំងឺកូវីដ19 ក្នុងសហគមន៍ប៉ុន្តែដៃម្ខាងទៀតយើងបានបន្តសហការគ្នាលើគ្រប់វិស័យរួមទាំងការវិនិយោគ។

សម្រាប់ក្របខណ្ឌអភិវឌ្ឍន៍រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញបានតម្រង់ទិសការអភិវឌ្ឍន៍ទាំងផ្នែករដ្ឋនិងផ្នែកឯកជនដោយមិនគ្រាន់តែផ្ដោតលើការអភិវឌ្ឍន៍ផ្នែករឹងដូចជាផ្លូវថ្នល់ស្ពានអាកាស សំណង់បុរី អាគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើបនិងសំណង់អគារគ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានគិតគូរផងដែរពី សមត្ថភាពស្ថាប័ន ដោយយើងបានយកចិត្តទុកដាក់ចំពោះការវិវត្តន៍នៃស្ថានភាពជីវភាពរបៀបរបបនៃការរស់នៅ និងតម្រូវការសេវាសាធារណៈដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋ ។

អាកាសធាតុនិងបញ្ហាប្រឈមផ្នែកអនាម័យបរិស្ថានក្នុងទីក្រុងមានលក្ខណៈជាអន្តរវិស័យនិងជាបញ្ហាសាកល ដែលទាមទារឲ្យមានការសម្របសម្រួលនិងចូលរួមគ្នាដោះស្រាយរវាងវិស័យសាធារណៈវិស័យឯកជនប្រជាពលរដ្ឋយុវជននិងគ្រប់តួអង្គក្នុងសង្គមជាតិយើងទាំងមូល។

ការដាំឈើមឈើ ផ្កានៅពេលនេះមិនត្រឹមតែបង្ហាញឲ្យឃើញពីការផ្ដល់តម្លៃរបស់យើងចំពោះបញ្ហាបរិស្ថានក្នុងទីក្រុងនិងការផ្សារភ្ជាប់គម្រោងវិនិយោគឯកជនទៅនឹងធម្មជាតិប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតីយកចិត្តទុកដាក់និងការចូលរួមចំណែកយ៉ាងខ្លាំងៗរវាងវិស័យសាធារណៈនិងវិស័យឯកជននិងកម្លាំងមហាជនអាកាសធាតុបង្កើតគម្រប់បៃតងក្នុងទីក្រុងនិងកែលម្អសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងនិងស៊ីវិល័យបន្ថែមទៀត។

គម្រោងអភិវឌ្ឍន៍ផ្សារទំនើបរបស់ក្រុមហ៊ុន aeon mall បានយកចិត្តទុកដាក់ខ្ពស់លើការងារបរិស្ថាន
ដោយគិតមកដល់ពេលនេះ យើងដាំដើមឈើបានចំនួន២២០០០ដើម ហើយថ្ងៃនេះយើងកំពុងចូលរួមថ
ដាំដើមឈើចំនួន៨ពាន់ដើមថែមទៀត។ ដើមឈើ
ដែលយើងបានដាំកន្លងមក និងដាំរួមគ្នានៅថ្ងៃនេះនឹងក្លាយជានិមិត្តរូបនៃសាមគ្គីភាព ផ្សារភ្ជាប់យ៉ាងស្អិតរវាងវិស័យសាធារណៈវិស័យឯកជននិងកម្លាំងមហាជនក្នុងការលើកកម្ពស់អនាម័យបរិស្ថានក្នុងទីក្រុងអាកាន់តែល្អប្រសើរឡើងហើយក៏ជាចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៃទំនាក់ទំនងការទូតកម្ពុជា ជប៉ុន
អោយកាន់តែមានភាពរឹងមាំថតថេរជានិរន្តរ៍។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោកមីកាមិ ម៉ាសាហីរ៉ូ បានមានប្រសាសន៍លើកឡើងថា៖ ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នឹងក្លាយជាផ្សារធំជាងគេនៅអាស៊ី ក្រោយពេលសាងសង់រួចបើកអោយដំណើរការ ហើយតាមរយៈផ្សារទំនើបនេះ នឹងធ្វើអោយជីវភាពប្រជាពលរដ្ឋប្រសើរឡើង ពិសេសធ្វើអោយផ្លាស់ប្តូរសេដ្ឋកិច្ចជាតិនៃប្រទេសទាំង២ កម្ពុជា ជប៉ុន កាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង