ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គន់ គីម បន្ដចុះយកអំណោយ ជូនពលរដ្ឋរងគ្រោះទឹកជំនន់ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ១៩៣៧គ្រួសារ

100

កំពង់ធំ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការទស្សនៈពិភពលោកបានបង្ហាញនូវគំរូជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនាពេលនេះ និងពេលកន្លងមក រួមទាំងកិច្ចការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយផ្សេងៗផងដែរ និងបានអំពាវ នាវឱ្យមានការចូលរួមបន្ថែមពីដៃគូអភិវឌ្ឍ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៨ ខែ តុលា ឆ្នាំ ២០២២ ។

លោក ទេសរដ្ឋមន្ត្រី គន់ គីម បានបន្ត ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលសហគមន៍ទាំងនេះ នៅបន្តរងការជន់លិចដែលបណ្តាលពីទឹកភ្លៀង បង្កដោយព្យុះណូរុ និងភ្លៀងជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃមកនេះ។
លោក ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចូលរួមជាអធិបតីភាពក្នុងពិធីចែកជំនួយមនុស្សធម៌ឧបត្ថម្ភដោយអង្គការទស្សនៈពិភពលោកដែលធ្វើនៅ វត្តតាប៉ោង ភូមិតាប៉ោង ឃុំកំពង់ស្វាយចំនួន ១៤៥គ្រួសារដែលមួយគ្រួសារទទួលបាន៖  អង្ក ២៥គ.ក ប្រេងឆា២ដប ត្រីខ១យួរ មី១កេសតូច ទឹកត្រី១ យួរទឹកស៊ីអីវ១យួរ អំបិល២គីឡូ ក្រាម  សាប៊ូ ៤ដុំ និងសាប៊ូម្សៅវីសូ ១គ.ក។ សូមបញ្ចាក់ថា ក្នុងការឆ្លើយតប នឹងទឹកជំនន់ទឹក ភ្លៀងក្នុងឆ្នាំ២០២២នេះ ជាសរុបរហូតមកដល់ពេលនេះអង្គការទស្សនៈពិភពលោកបានផ្តល់ជំនួយមនុស្សធម៌សរុបបាន ៦១៥គ្រួសារ ក្នុងខេត្ត បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហានិងកំពង់ធំ។
លោកទេសរដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់អង្គការទស្សនៈពិភពលោក កន្លងមក និងក្នុងពេលនេះបានយកចិត្តទុកដាក់ខ្ពស់សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិង អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ជួយដល់ប្រជាពលរដ្ឋនិងកុមារងាយរងគ្រោះបំផុត រាល់ពេលមានគ្រោះ មហន្តរាយព្រមទាំងការងារកាត់បន្ថយ ហានិភ័យជាមុនផងដែរ។ ផ្អែកតាមគំរូភាពដ៏ល្អរបស់អង្គការទស្សនៈ ពិភពលោកនាពេលនេះ លោកទេសរដ្ឋមន្ត្រីក៏បាន អំពាវនាវដល់បណ្តាដៃគូអភិវឌ្ឍ ផ្សេងៗទៀតសូមចូលរួមជាមួយ រាជរដ្ឋាភិបាលដើម្បីឆ្លើយ តបនឹងតម្រូវការប្រជាពលរដ្ឋរង គ្រោះនៅខេត្តផ្សេងៗទៀតដូចជា បន្ទាយមានជ័យ សៀមរាប និងបាត់ដំបងជាដើម បើទោះជាគ្រោះទឹកជំនន់នាពេលនេះមិន ដល់កម្រិតប្រកាសរកជំនួយកម្រិតអន្ត រជាតិក៏ដោយ។
ក្នុងឱកាសនេះលោក ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការងារអាទិភាពក្នុងដើម្បីគ្រប់គ្រងស្ថានភាពទឹកជំនន់នាពេលនេះ គឺមានបួនចំនុចធំៗ៖
1.   បន្តការត្រៀមជម្លៀសនិសង្គ្រោះគ្រួសារដែលនៅដាច់ស្រយ៉ាលទៅទីកន្លែងមានសុវត្ថិភាពសម្រាប់តំបន់ដែល នឹងមាន ភ្លៀងធ្លាក់ថែមទៀត ព្រោះសម្រាប់រដ្ឋាភិបាលសម្តេចតេជោ អាយុជីវិតប្រជាពលរដ្ឋ គឺជាកត្តាអាទិភាពទីមួយ
2.   បន្តឧបត្ថម្ភគាំទ្រស្បៀងអាហារ និងជំនួយនានាសម្រាប់បំពេញតម្រូវការមនុស្សធម៌ជាមូលដ្ឋាន ដល់គ្រួសារងាយរងគ្រោះបំផុត ដែលបានជម្លៀស ឬស្នាក់នៅតាមផ្ទះអ្នកជិតខាង ហើយសូមកត់សម្គាល់ថាជំនួយនេះជាជំនួយសម្រាប់សម្រួលទុក្ខលំបាកក្នុងពេលទឹកជំនន់ដែលប្រជាពលរដ្ឋមិនអាចរកចំណូលបាន។
3.  បន្តតាមដាននិងវាយតម្លៃការខូចខាតស្រូវ និងផលដំណាំ នានា ព្រោះទឹកលិចជាង១០ថ្ងៃមកហើយ និងស្រកទៅវិញសន្សឹមៗប៉ុណ្ណោះ ដែលលក្ខខណ្ឌនេះមិនអាចឱ្យការវាយតម្លៃការខូចខាតឱ្យបានច្បាស់ទាំងស្រុងនៅពេលនេះ។
4.   បន្តសិក្សាវាយតម្លៃការខូចខាត ផ្លូវលំជនបទនានា និងហេដ្ឋារចនាសម្ព័ន្ធដែលជាមូលដ្ឋានគ្រឹះដើម្បីត្រៀមស្តារ និងជួសជុសជាបន្ទាន់ បន្ទាប់ពីទឹកស្រកដើម្បីសម្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតនិងការស្តារជីវភាពឡើងវិញរបស់បងប្អូនក្នុងសហគមន៍ឡើងវិញ។
សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី០៨ ខែតុលានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានផ្តល់ជំនួយដល់ ប្រជាពលរដ្ឋរងគ្រោះសរុបបានចំនួន ១៩៣៧ គ្រួសារ ដែលជាគ្រួសាររងគ្រោះបំផុត។ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានណែនាំ ដល់អាជ្ញាធរមូលដ្ឋានថាការចែកជំនួយទាំងនេះចាំបាច់ ត្រូវចែកតាមក្រុមតូចៗ តាមមូលដ្ឋាន និមួយៗសំដោះបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួល និងកាត់បន្ថយហានិភ័យនានាពេលមកទទួលជំនួយ នៅពេលកំពុងមាន ទឹកលិចបែបនេះ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង