ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តី​ជូន​ព័ត៌មាន ស្តីពីការ​ហាមឃាត់ ​ការចែកចាយ ឫ​លក់​វ៉ាក់សាំងឈ្មោះ Indirab ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាលកម្ពុជា

90

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានស្ដីពីការហាមឃាត់ការចកចាយ ឬលក់វាក់សាំងឈ្មោះ INDIRAB mef គ្មានលេខបញ្ជីកា ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់វ៉ាក់សាំង INDIRAB*mcf គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ស្រដៀងនឹងវ៉ាក់សាំង INDIRAB* មានលេខបញ្ជិកា CAM R) 0376 IV-12 ដែលចែកចាយដោយក្រុមហ៊ុន VAC PHARMA Co., LTD។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឧសថតម្រូវឱ្យ រាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវ មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត បញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់វ៉ាក់សាំង ដែលគ្មានលេខបញ្ជីកាខាងលើ ជាបន្តទៀត ព្រោះវាក់សាំងនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាវ៉ាក់សាំងក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់

ទៀតផង។ ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់វ៉ាក់សាំងគ្មានលេខបញ្ជីកាខាងលើ រួមទាំងជនពាក់ព័ន្ធ

ដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់វ៉ាក់សាំងខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការ តឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់វ៉ាក់សាំងគ្មានលេខបញ្ញិកា និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់វ៉ាក់សាំងដែលគ្មានលេខ បច្ឆិកា សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០៕

អត្ថបទដែលជាប់ទាក់ទង