ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ធ្វើពិធីចែកវិញ្ញាបនប័ត្រសម្គាល់ នូវម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋជាច្រើនក្រុមគ្រួសារនៅសង្កាត់ពន្សាំង

100

 

ភ្នំពេញ៖នៅថ្ងៃទី១០ខែតុលាឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញបានរៀបចំពិធីចែក វិញ្ញាបនបត្រសម្គាល់នូវម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិតាគល់ .សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និង ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ. លោកអនុប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធផងដែរ។

មានមតិជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបានលើកឡើងថាចំពោះការចែកវិញ្ញាបនប័ត្រសម្គាល់នូវអចលនវត្ថុជូនដល់បងប្អូននៅពេលនេះពិតជាមានសារៈសំខាន់ក្នុងការសម្គាល់នូវម្ចាស់កម្មសិទ្ធិអចលនវត្ថុរបស់ខ្លួនហើយក្រោយពីទទួលបានហើយនោះសូមបងប្អូនរក្សាទុកដាក់អោយបានត្រឹមត្រូវចៀសវាងខូចឬបាត់បង់ដោយប្រការណាមួយ។ហើយលើសពីនេះទៀតនោះវិញ្ញាបនប័ត្រសម្គាល់នូវម្ចាស់អចលនវត្ថុរបស់បងប្អូនពិតជាមានតម្លៃធំធេងណាស់ខណៈពេលបងប្អូនប្រជាពលរដ្ឋយើងចង់យកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗនោះ។ល។និង។ល។

អត្ថបទដែលជាប់ទាក់ទង