ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើង នៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ឈានដល់ការស្ទូច តម្លើងគ្រោងដែកតួស្ពានជំហានទី៤

140

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុនOCIC បាននឹងកំពុងសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ជាប់ស្តាតអូឡាំពិក ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយមកដល់ថ្ងៃនេះ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីងនេះឈានដល់ការស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៤ កាត់ទទឹងខាងលើមហាវិថី ព្រះមុនីរេត ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវសងខាងហើយ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ចំពោះមុខ ការដ្ឋានកំពុងស្ថាបនាគ្រឿងបង្គុំសំណង់ផ្នែកខាងលើ និងគ្រឿងបង្គុំសំណង់ជណ្តើរយន្ត ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបន្តអោយ
ដឹងទៀតថា ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នឹងបានចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករានេះ ដោយមកដល់ពេលនេះការដ្ឋានទាំងមូលបានឈានដល់តំណាក់ការ ស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៤ កាត់ទទឹងខាងលើមហាវិថី ព្រះមុនីរេត ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវសងខាងហើយ។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៣ហើយ ដោយនៅមុខវិទ្យាល័យជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ២ កន្លែង និងជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករានេះមួយកន្លែងទៀត៕

អត្ថបទដែលជាប់ទាក់ទង