ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖ អគុណមិត្ដចិន ដែលបានជួយអភិវឌ្ឍន៏កម្ពុជា ឲ្យមានការ រីកចម្រើនរហូតដល់សព្វថ្ងៃ

114

ភ្នំពេញ៖ លោក​ស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអគុណមហាមិត្ដចិន ដែលបានជួយអភិវឌ្ឍន៏កម្ពុជាឲនយមានការីកចម្រើន លើគ្រប់វិស័យ រហូតដល់សព្វថ្ងៃ ហើយកម្ពុជាក៏នូវតែបន្ដត្រូវការមហាមិត្ដចិន ជួយកិច្ចការងារជាច្រើនទៀត លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈលោកស្រី បានអនុញាតិឱ្យ លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតចិន បញ្ចប់អាណត្ដិប្រចាំកម្ពុជា ចូលជួបជម្រាប់លា និង​សំដែងការគួរសម នៅ​ទី​ស្តី​ការក្រសួង កាលពីព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិ ស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៨ ។

លោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រ​សួង​​​​​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានឱ្យ​ដឹងថា៖ តាមរយៈនៃជំនួបនេះ លោក ស្យុង ប៉ ឯកអគ្គ​រដ្ឋទូត​ចិនប្រចាំកម្ពុជាចប់អាណត្តិ បានជំរាបជូនលោកស្រីឧបនាយករដ្ឋមន្ត្រីថា ៖​ ក្នុង​រយៈពេល២ឆ្នាំកន្លងមកនេះ លោកបានធ្វើកិច្ចការងារជាច្រើន ពិសេស ជួយសម្រប​សម្រួល​ក្នុង​ដំ​ណើរទស្សនកិច្ច លោក ប្រធានាធិបតីចិន Xi Jinping, លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង មកកាន់ កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសចិនផងដែរ។​

លោក មន្ត្រីការទូតរូបនេះ បានជំរាបជូនលោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ថា៖ មុន​នេះ​ លោកត្រូវបានសម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឲ្យ​ចូល​សម្តេច​ជួបថ្លែងអំណរ​គុណ និងជំរាប​លា​​ផងដែរ ​ ។

លោក ស្យុង ប៉ ក៏បានជម្រាបជូនលោកស្រី
កិត្ដិសង្គហបណ្ឌិតថា ក្នុងរយៈពេល ២ឆ្នាំមកនេះ គឺបានយក​ចិត្ត​ទុកដាក់ខ្លាំងនៅក្នុងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច នយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និង​​​កិច្ច​​សហប្រតិបត្តិការ​ជាច្រើនទៀត ដែលក្នុងនោះ ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដើម្បី​ពង្រឹង និងពង្រីក កិច្ច​សហ​ប្រតិបត្តិការ និងទំនាក់ទំនងចិន-កម្ពុជា ដល់ចំណុចថ្មីមួយទៀត ។

លោកស្រីកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ លោក ស្យុង ប៉ និងមន្ត្រីការទូតរបស់ចិនទាំងអស់ ដែលបានខិតខំប្រឹងប្រែង​អស់ពី​កម្លាំង​កាយ​ចិត្ត ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងចិន បានរីកចម្រើន ដល់កម្រិតខ្លាំងឡើងថែមទៀត ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានបន្តថា៖ ទំនាក់ទំនងរវាង​ប្រទេស​យើង​ទាំង២​បានឈាន​ដល់​ចំ​ណុច​ទី១ គឺកិច្ចសហប្រតិបត្តិការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ហើយថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមានប្រសាសន៍ ថា កម្ពុជា-ចិន គឺជាមិត្តដែកថែប ដែលកសាងឡើង ដោយភាពស្មោះ​ត្រ​ង់​រវាង មិត្តនិងមិត្ត ។
ជាមួយនេះដែរ លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានជំរាបជូនឯកអគ្គរដ្ឋទូតចិន​​​ថា៖​ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រិទ្ធសភា និងអធិការកិច្ច បានអនុវត្តយ៉ាងល្អប្រសើរ ទៅនឹង​អនុស្សារណៈដែលបានចុះហត្ថលេខា រួចហើយជាមួយអធិការកិច្ចចិនកន្លងមក ហើយនៅពេលខាងមុខ​ដ៏​ខ្លី​នេះ ក្រសួងត្រៀមរៀបចំទទួល ប្រតិភូអធិការកិច្ចរបស់ប្រទេសចិន ដែលមកទស្សនកិច្ចនៅកម្ពុជា ហើយទស្សនកិច្ចនេះ លោកស្រីឧបនាយករដ្ឋមន្ត្រីយល់ឃើញថា នឹងនាំមកនូវកិច្ចសហប្រតិបត្តិការ​ថ្មីៗ​បន្ថែម​ទៀត លើវិស័យ​អធិការកិច្ចរវាងប្រទេសទាំងពីរ ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរ គុណ ជូន​ចំពោះ​ប្រ​ជាជនរដ្ឋាភិបាលចិនផងដែរ ដែលតែងតែគាំទ្រ​កម្ពុជា​រហូត​មក និងសូមជូនពរឲ្យឯ,ឧ បានទទួល​ជោគ​​ជ័យ នៃបេសកកម្មថ្មីថែមទៀត។
សូមបញ្ជាក់ថា៖ លោកស្យុង ប៉ ត្រូវបាន រដ្ឋាភិបាលចិន ជ្រើសតាំងឲ្យមកបំពេញ បេសក​កម្ម​កាទូតនៅកម្ពុជា កាលពីអំឡុងឆ្នាំ២០១៦ ហើយមកដល់ពេលនេះ មានរយៈពេល ២ឆ្នាំ​ហើយ ដែល​លោក ត្រូវបានបញ្ចប់អាណត្តិកាទូតនេះ ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ឯកអគ្គរដ្ឋទូតថ្មី ដែលនឹង​ត្រូវ​មក​បន្ដបេសកកម្មកាទូតនេះ ក្រសួងការបរទេសកម្ពុជា មិនទាន់បាន បញ្ជាក់នៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង