ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលីកំពុងជួយពង្រឹង កិច្ចការព្រំដែនអោយ កាន់តែរឹងមាំនៅបណ្តាប្រទេសតាមទន្លេមេគង្គ

87

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីបានឲ្យដឹងថា កម្មវិធីការឆ្លើយតបទៅ នឹងបញ្ហាប្រឈមនានានៃការឆ្លងកាត់តាមច្រកព្រំដែន របស់គម្រោងព្រំដែនច្រកចូល គឺជាកម្មវិធីដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី។

អូស្ត្រាលីកំពុងធ្វើការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM Cambodia ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍ និងពង្រឹងសមត្ថភាពមន្ត្រីព្រំដែនគោក ដែនសមុទ្រ និងអាកាសចរណ៍ ស្តីពីវិធានការសុខាភិបាលក្នុងការគ្រប់គ្រងនីតិវិធីការចេញ-ចូល ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។

អូស្ត្រាលីក៏បានផ្តល់ឧបករណ៍ និងសម្ភារៈការពារផងដែរ ដើម្បីជួយមន្រ្តីអន្តោប្រវេសន៍ក្នុងការបំពេញតួនាទី និងធានាសុវត្ថិភាពអ្នកដំណើរ និងមន្រ្តីដែលមានទីតាំងនៅច្រកព្រំដែន។

កម្មវិធីនេះក៏មានគោលបំណងពង្រឹងសមត្ថភាពរបស់មន្ត្រីកម្ពុជា ក្នុងការកំណត់រកការក្លែងបន្លំឯកសារធ្វើដំណើរ និងអត្តសញ្ញាណដែលជាទូទៅប្រើក្នុងការរត់ពន្ធជនទេសន្តរប្រវេសន៍ និងការជួញដូរមនុស្ស។

អត្ថបទដែលជាប់ទាក់ទង