ចោរឆក់ទូរស័ព្ទដៃ២នាក់ត្រូវប៉ូលិសឫស្សីកែវចាប់ខ្លួន បានជាមួយការស្វាគមន៌ហើមមុខ
ភ្នំពេញៈលោកគល់ យីអធិការប៉ូលិសខណ្ឌឫស្សីកែវបានរាយការណ៍ប្រាប់មក គេហទំព័រភ្នំពេញរីផតធ័រនៅព្រឹកថ្ងៃទី២៨ខែកញ្ញានេះ ដោយស្តីពីបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទំងន់ទោស (ឆក់ទូរសព្ធ័ម៉ាកអាយហ្វូនស៊ីចភ្លើស)កាលពីថ្ងៃទី២៧ ខែកញ្ញាឆ្នាំ2018ម៉ោង19″30នាទីនៅចំនុចផ្លូវ1800 ក្រុមទី4ភូមិទួលពពែសង្កាត់ទួលសង្កែទី2ខណ្ឌឫស្សីកែវក្រុងភ្នំពេញដោយចាប់ ឃាត់ខ្លួនជនសង្ស័យ2នាក់បានជិះម៉ូតូC125ធ្វើសកម្មភាពឆក់ទូរសព្ធ័បន្ទាប់មកជនរងគ្រោះ បានស្រែកឲ្យគេឯងជួយក៏បាន ជួបនិងកំលាំងល្បាតខណ្ឌ+ប៉ុស្ត៍ដែល កំពង់ធ្វើការល្បាតលើផ្លូវបានជួយអន្តរាគមន៍ឈាន ទៅឃាត់ជនសង្ស័យបាន2នាក់នៅ ចំនុចក្រោយគ្រាសសាំងតូតាល់ផ្លូវ598ក្រុមទី2ភូមិទួលគោកសង្កាត់ទួលសង្កែទី1ខណ្ឌឫស្សីកែវ។
លោកអធិការប៉ូលិសខណ្ឌឫស្សីកែវបានអោយដឹងទៀតថា ជនសង្ស័យទី1/ឈ្មោះហ៊ីម សុះភេទប្រុសអាយុ24ឆ្នាំស្នាក់នៅភូមិចំការឱឡឹក សង្កាត់ការកាបខណ្ឌពោធ៍សែនជ័យមុខរបរគ្មាន (គ្មានសារធាតុញៀន)។
និងជនសង្ស័យទី2/ឈ្មោះចាន់ រក្សាហៅអាម៉ាប់ភេទប្រុសអាយុ33ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះលេខ87ផ្លូវលេខ5ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ6 (គ្មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះឡូញ មធូរ៉ា ភេទប្រុសអាយុ18ឆ្នាំមុខរបរបុគ្គលិកហាងសាំងតេលា ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិខ1សង្កាត់ច្រាំងចំរេះទី2 (ដួលរងរបួសជើងស្តាំសំរាកនៅពេទ្យពន្លឺរស្មី)។
សំភារះដកហូតរួមមាន÷
1/ម៉ូតូ C125ពណ៍ខ្មៅពាក់ស្លាកលេខភព 1GC 6091ជារបស់ជនសង្ស័យ។
2/ទូរសព្ធ័របស់ជនសង្ស័យ1ម៉ាកNix ពណ៍មាសលេខ0969971958
3/ទូសសព្ធ័របស់ជនរងគ្រោះ1គ្រឿងម៉ាក អាយហ្វូនភ្លើសពណ៍ទឹកប្រាក់ បានត្រូវប្រគល់ជូនរងគ្រោះវិញ។
អធិការដ្ធានបានកសាងសំណុំរឿងបញ្ជូនតានិតិវិធី៕