ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២

81

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិគ្រប់គងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអាស៊ាន គ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្រោមមូលបទ “រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ» ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា មានក្តីសោមនស្សរីករាយ សូមថ្លែងនូវ សារលិខិតថ្វាយសម្តេចព្រះសង្ឃរាជ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនបងប្អូនជនរួមជាតិ ក្នុងគោលបំណងលើកកម្ពស់ស្មារតីនៃការគ្រប់គ្រងគ្រោះមហន្តរាយក្នុងក្របខណ្ឌពហុវិស័យឈរលើគ្រប់ ទិដ្ឋភាពនៃសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាប័ន្ន។

ក្នុងវេលាដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំថ្វាយនូវគារវភក្តី និងកតញ្ញូតាធម៌ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គទាំងទ្វេបានយក ព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ ជាមួយព្រះកាយវិការប្រជា អាណិតស្រឡាញ់ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ជាអំណោយដ៏ថ្លៃថ្លាជួយដល់ប្រជារាស្ត្រ ទីទាល់ក្រ ក៏ដូចជាបងប្អូន កូនចៅ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

អត្ថបទដែលជាប់ទាក់ទង