កីឡាឧត្តមសិក្សា:សាកលវិទ្យាល័យអាស៊ីអឺរុប ដណ្ដើមបានមេដាយច្រើនជាងគេ
ភ្នំពេញ:ការប្រកួតកីឡាឧត្តមសិក្សា និង មធ្យមសិក្សាឯកទេសឆ្នាំ២០១៨ ដែលចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី១៩ មកនោះបានបញ្ចប់ ហើយនៅល្ងាចថ្ងៃទី២៧កញ្ញា ។
លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានអញ្ជើញ ចូលរួមក្នុងពិធីបិទ និងបំពាក់មេដាយដល់ជ័យលាភី ។កីឡាចំនួន៦ប្រភេទដែលដាក់ឲ្យប្រកួតនោះ មានបាល់ទាត់បុរស បាល់ទះបុរស បាល់បោះបុរស-នារី អត្តពលកម្ម ប៉េតង់ និង វាយកូនឃ្លីលើតុ ។
មានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសចំនួន២២ ដែលមានអត្តពលិកចំនួន៦៨១នាក់ក្នុងនោះកីឡា ការិនីចំនួន៩៤នាក់មកចូលរួមប្រកួត ។
ការប្រកួតឆ្នាំនេះសាកលវិទ្យាល័យអាស៊ីអឺរុបបាន បង្ហាញពីភាពខ្លាំងរបស់ខ្លួនដោយ ដណ្ដើមបានមេដាយ សរុបចំនួន២៥គ្រឿង ក្នុងនោះមេដាយមាស១៦គ្រឿង ប្រាក់៦គ្រឿង និងសំរិទ្ធចំនួន៣គ្រឿង ។
វិទ្យាស្ថានជាតិអប់រំកាយ និង កីឡាស្ថិតនៅលំដាប់លេខ ២ដោយដណ្ដើមបានមេដាយសរុបចំនួន១៨គ្រឿង គឺមេដាយមាសចំនួន៣គ្រឿង ប្រាក់៨គ្រឿង និង សំរិទ្ធចំនួន៧គ្រឿង ។
វិទ្យាស្ថានCam Ed Busness Schoolស្ថិតក្នុងលំដាប់ទី៣ដោយដណ្ដើម បានមេដាយសរុបចំនួន១០គ្រឿងគឺ មេដាយមាសចំនួន២គ្រឿង ប្រាក់ចំនួន២គ្រឿង និង សំរិទ្ធចំនួន៦គ្រឿង ។
ចំពោះវិទ្យាស្ថាននានា និងគ្រឹះស្ថានឧត្តមសិក្សានានាដែល ដណ្ដើមបានមេដាយមាសមួយគ្រឿងៗនោះមាន វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល សាលាមធ្យមសិក្សា សុខាភិបាលភូមិភាគស្ទឹងត្រែង សាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ។