ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ ប្រឌិតរឿងថា មានគេបង្ខាំង ចាប់ទុករំលោភបូក ធ្វើទារុណកម្ម និងគំរាមសម្លាប់

182

 

ភ្នំពេញ ៖ ករណីបណ្ដឹងរបស់ឈ្មោះ ពេន ចាន់ថា ,កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ពេន ចាន់ថា បានប្ដឹងបាត់ប្រពន្ធរបស់ខ្លួនឈ្មោះ រី ចន្ថា ដោយទទួលដំណឹងថាត្រូវបានគេចាប់បង្ខាំង ចាប់រំលោភ និងគម្រាមសម្លាប់។

ក្រោយពីបានទទួលបណ្ដឹងភ្លាម នាយកដ្ឋានបានបើកការស្រាវជ្រាវបន្ទាន់ដោយប្រើរយៈពេល ០៣ថ្ងៃ ដោយរកឃើញថា ជារឿងប្រឌិត ការពិតប្រពន្ធរបស់គាត់មិនត្រូវបានគេបង្ខាំង ចាប់ទុករំលោភបូក ធ្វើទារុណកម្ម និងគំរាមសម្លាប់នោះទេ។ រឿងដែលកើតមាននេះគឺជា ផែនការរបស់សាមីខ្លួនដែលប្រឌិតរឿងនេះឡើងដើម្បីគេចវេសពីការដាក់សម្ពាធពីក្រុមគ្រួសារ និងប្ដី ដែលខ្លួនបានស្នើសុំលែងលះគ្នាជាច្រើនដង។

ដោយមានការសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សមត្ថកិច្ចបានរកឃើញជនរងគ្រោះនៅផ្ទះមិត្តភក្ដិ ដែលរាប់អានគ្នា។ ជាចុងក្រោយ នាយកដ្ឋាន បានធ្វើការណែនាំអប់រំពីការធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយសាមីខ្លួនបានទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងធ្វើការសុំទោសជាលាយល័ក្ខណ៍អក្សរ ចំពោះសមត្ថកិច្ចដោយសន្យាថា នឹងមិនឱ្យមានករណីបែបនេះ កើតឡើងជាលើកទី២ទៀតទេ៕

អត្ថបទដែលជាប់ទាក់ទង