កែសម្រួលខ្សែរត់រថយន្តក្រុងពីមុន៧ខ្សែ និងបន្ថែមខ្សែរត់ថ្មី៤ខ្សែទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនក្នុងរាជធានី
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសេចក្ដីជូនដំណឹងពីការកែសម្រួលខ្សែរត់រថយន្តក្រុង ដែលមានស្រាប់ពីមុនចំនួន ៧ខ្សែនិងបន្ថែមខ្សែរត់ថ្មីដល់ទៅ៤ ខ្សែទៀត ដើម្បីពង្រីកវិសាលភាពនៃការដឹកជញ្ជូន របស់រដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានីផងដែរ។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការកែសម្រួលខ្សែរត់ចាស់ និងកែសម្រួលខ្សែរត់ខ្សែរត់ថ្មីនេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ខាងមុខតទៅ។