ដោយបានកម្លាំងអគ្គីភ័យស្រុកព្រៃឈរ និងស្រុកជើងព្រៃចេញអន្តរាគមន៍ទាន់ពេល កុំអីព្រះវិហារដ៏ធំស្កឹមស្កៃត្រូវ បានអគ្គីភ័យលេបត្របាក់គ្មានសល់
ខេត្តកំពង់ចាមៈនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៦:៥៥ បានទទួលព័ត៌មានពីព្រះចៅអធិការវត្តស្រង៉ែ ថា មានអគ្គីភ័យឆាបឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ ក្រោយពីទទួលព័ត៌មានភ្លាម លោកវសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំ បញ្ជាកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលស្រង៉ែដោយផ្ទាល់ និង បានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចុះជួយអន្តរាគមន៍ បានទាន់ពេលវេលា និង គ្រប់គ្រងស្ថានការបានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង និងប្រើប្រាស់ទឹកចំនួន ០២ស៊ឺទែន។
+ ករណីនេះបណ្តាលអោយខូចខាត រួមមាន
– សម្ភារៈតុបតែង បាល័ង្កព្រះ
– ខូចខាតផ្ទាំង គំនូរពិដានមួយចំនួន
– ខូចខាតការូមួយចំនួននិង សម្ភារៈមួយចំនួនទៀត
– មិនបណ្តាលអោយគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ
+មូលហេតុៈដែលបង្កជាអគ្គីភ័យបណ្តាលមកពីកាឆាបឆេះភ្លើងទៀតដុតទុកចោល ដោយគ្មានអ្នកមើលខុសត្រូវ នៅក្នុងព្រះវិហារ ៕