គ្រោះថ្នាក់ចរាចរថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្លាប់៥នាក់ របួស៨នាក់
ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក(យប់
៥លើក) បណ្តាលឲ្យស្លាប់ ៥នាក់(ស្រី១នាក់) របួសធ្ងន់ ៦នាក់(ស្រី២នាក់) របួសស្រាល ២នាក់ មិនពាក់មួកសុវត្ថិភាពពេល
គ្រោះថ្នាក់ ១០នាក់(យប់៦នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ៧លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១១គ្រឿង ក្នុងនោះមានម៉ូតូ
៧គ្រឿង រថយន្តតូច ១គ្រឿង រថយន្តធំ ៣គ្រឿង ។មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរ គឺបណ្តាលមកពី ល្បឿន ៣លើក(ស្លាប់១នាក់) , មិនប្រកាន់ស្តាំ ២លើក(ស្លាប់២នាក់), ស្រវឹង ១លើក(ស្លាប់១នាក់) និងបត់គ្រោះថ្នាក់ ១លើក(ស្លាប់១នាក់) ។គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៤លើក ផ្លូវខេត្ត ២លើក ផ្លូវលំ ១លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក រថយន្តតូច ២លើក រថយន្តធំ ២លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ១លើក ស្លាប់១នាក់ របួស១នាក់, កំពង់ធំ ១លើក ស្លាប់១នាក់(ស្រី) របួស៣នាក់(ស្រី២នាក់), តាកែវ ១លើក ស្លាប់១នាក់, ប៉ៃលិន ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តស្វាយរៀង ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស រយៈពេល២៨ថ្ងៃ គឺថ្ងៃទី១-២៨ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន
២២៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១១៣នាក់ របួសសរុប ២៨៩នាក់ របួសធ្ងន់ ២១៦នាក់ របួសស្រាល ៧៣នាក់ ៕