ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់យុវជនម្នាក់ លក់គ្រឿងញៀនម៉ាទឹកកក

75

កណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួនយុវជនម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

សេនាធិការ នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចក់ ជឿន ហៅម៉ាប់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៣កញ្ចប់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន ។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ចក់ ជឿន ហៅម៉ាប់ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ៣កញ្ចប់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ចក់ ជឿន ហៅម៉ាប់ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់ តម្លៃ ៤០.០០០រៀល ពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចភូមិ ទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកមករំលែកលក់ ក្នុង១កញ្ចប់តូច តម្លៃ ២៥.០០០រៀល ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

អត្ថបទដែលជាប់ទាក់ទង