ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព ខណ្ឌ៧មករា បើកកិច្ចប្រជុំពង្រឹងការងារ សន្តិសុខសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះ

151

ភ្នំពេញ៖នៅសាលាខណ្ឌ៧មករានៃរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២២នេះដោយរដ្ឋបាលខណ្ឌ៧មករា បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយស្ដីពីការ.ការពារសន្តិសុខ .សុវត្ថិភាព .សណ្ដាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នេះ។
កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ព្រមទាំងមានការចូលរួមស្ដាប់និងទទួលផែនការពីសំណាក់អស់លោក.លោកស្រីជាអភិបាលរងខណ្ឌ .លោកអធិការនគរបាលខណ្ឌ៧មករា. លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា. លោកនាយក-នាយករងរដ្ឋបាល និង អស់លោក-លោកស្រីប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ផងដែរ។
ខណៈពេលនោះលោកអភិបាលខណ្ឌ៧មករាថេង សុថុល បានស្នើរទៅដល់អស់លោក.លោកស្រី ដែលមានវត្តមានចូលរួមស្ដាប់នៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌនារសៀលនេះត្រូវយកចិត្តទុកដាក់ដោយយកទៅអនុវត្តន៍អោយមានប្រសិទ្ធភាពខ្ពស់តាមតួនាទីភារៈកិច្ចរបស់ខ្លួនពិសេសកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌ និង ប៉េអឹមខណ្ឌ និង តាមបណ្ដាគណៈបញ្ជាការឯកភាពសង្កាត់និមួយៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង