ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីជាប់ជម្រើសជាតិឡៅ សៃណេតរៀបចំផែនការ ហ្វឹកហាត់កាន់តែខ្លាំង

97

ភ្នំពេញ៖បន្ទាប់បានជាប់ជម្រើសជាតិអ្នកប្រដាល់គុនខ្មែរអ្នកប្រដាល់ឡៅ សៃណេត
ដែលជាអ្នកប្រាដាល់មកពីក្លិបបញ្ជាការដ្ឋានទ័ពពិសេសនោះបានពង្រឹងផែនការហ្វឹកហាត់
កាន់តែខ្លាំងពិសេសលើផ្នែកបច្ចេកទេស កលល្បិច និងកម្លាំង ។
គេនិយាយថាការចូលរួមក្នងព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំក្រោយនេះគឺជាមហិច្ឆតាររបស់
គេក៏ដូចជាអ្នកប្រដាល់ឬកីឡាករកីឡាការិនីដទៃទៀតដែរ។បើនិយាយពីក្ដីស្រមៃគឺចង់ឈ្នះមេដាយមាស ដើម្បីប្រទេសជាតិរបស់ខ្លួន។ សម្រាប់ការប្រឹងប្រែងហ្វឹកហាត់វិញ សៃណេត បានរៀបចំផែនការដើម្បីហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់។ជាក់ស្ដែងរាល់មុនពេលឡើងប្រកួតនៅតាមសង្វៀននានាគេបានបង្វឹកខ្លួនរបស់គេមួយខែមុនពេលឡើងវ៉ៃហើយក្នុងមួយថ្ងៃបានកំណត់ថា ត្រូវហាត់ចាប់ពីម៉ោងប៉ុន្មាន ដល់ម៉ោងប៉ុន្មានថែមទៀត។
អ្នកប្រដាល់ដែលមានដើមកំណើតមកពីខេត្តកំពង់ស្ពឺរូបនេះបាននិយាយថារូបគេបានកំណត់ការហ្វឹកហាត់យ៉ាងច្បាស់លាស់។ពេលក្រោកឡើងម៉ោង៦ហាត់រត់រួចបន្តហាត់បច្ចេកទេសដល់ម៉ោង ១០និង៣០នាទី ទើបសម្រាក។ ហើយពេលថ្ងៃត្រង់រូបគេ ហាត់រត់ម្ដងទៀត ដើម្បីយកយកកម្លាំងនិងល្ងាចហាត់បច្ចេកទេសម្ដងទៀតពោលមួយថ្ងៃខ្ញុំមានការហ្វឹកហាត់៣ដង។
រូបគេទើបតែសម្រុកហ្វឹកហាត់ពេលចូលជម្រើសជាតិបាន៣ខែនេះទេ។ពីមុនមកគេហាត់តែពីរពេលទេ ក្នុងមួយថ្ងៃប៉ុណ្ណោះ។
ឡៅ សៃណេត ធ្លាប់ឡើងសង្វៀនបានចំនួន ២៩ដងហើយ ដោយក្នុងនោះ ឈ្នះ២០ ចាញ់៦ ស្មើ៣ និងបានផ្ដួលដៃគូឲ្យសន្លប់ចំនួន ១១លើក ទៀតផងគេប្រកួតក្នុងប្រភេទទម្ងន់
៥១គីឡូក្រាម។
អ្វីដែលអ្នកប្រដាល់រូបនេះចង់បានគឺឈ្នះមេដាយមាសសម្រាប់ព្រឹត្តិការណ៍កីឡាស៊ី
ហ្គេម ឆ្នាំ២០២៣។ ប៉ុន្តែ បើសិនយកមិនបានមេដាយមាសដូចបំណង នោះមានន័យថា រូបគេនៅមានកម្រិត ឬការហ្វឹកហាត់មិនទាន់ល្អ១០០%។ ខ្ញុំជឿថា ការប្រឹងប្រែងនេះ នឹងទទួលបានផ្លែផ្កា ពិសេសក្នុងព្រឹត្តិការណ៍សំខាន់ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង