ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្អែកនេះក្រុមបាល់ទះ ជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមគុយបា

86

ភ្នំពេញ៖ថ្ងៃទី២០តុលាស្អែកនេះក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងជួបប្រកួតជាមិត្តភាពជាមួយក្រុមជម្រើសយុវជនគុយបានៅកីឡដ្ឋានព្រីនស៍។

នេះជាជំនួបដើម្បីអបអរសាទរការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងដើម្បីបង្កើនគុណភាពបច្ចេកទេសឱ្យកាន់តែរឹងមាំត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ជាប្រវត្តិ សាស្ត្រដំបូងរបស់កម្ពុជាបន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំមកនោះ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៥តុលាកន្លងមកគឺថ្ងៃសម្ភោធន៍បើកព្រឹត្តិការណ៍Hun Sen-
Cupកម្ពុជាប្រកួតឈ្នះក្រុមជម្រើសជាតិសឹង្ហបូរី២សិតទល់១សិត ។ដើម្បីជោគជ័យនាស៊ីហ្គេម ឆ្នាំ២០២៣សហព័ន្ធបាល់ទះកំពុងតែពង្រឹងក្រុមជម្រើសជាតិតាមរយៈការប្រកួតមិត្តភាពអន្តរជាតិកាន់តែច្រើនព្រមទាំងរៀបចំតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួនដោយបង្កើតព្រឹត្តិការណ៍
ថ្នាក់ជាតិនានាដើម្បីផលិតឱ្យបាន នូវធន ធានកីឡាករប្រកួតដោយគុណភាពខ្ពស់ដើម្បីដាក់
បញ្ចូលបន្ថែមទៅក្នុងក្រុមជម្រើសជាតិ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា ជឿជាក់ថា និរន្តរភាពនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំឡើងរៀងរាល់ឆ្នាំ ព្រោះថាបើចង់បានគុណផលសម្រាប់ជាតិបាន ទាល់តែមានព្រឹត្តិការណ៍ នៃការប្រកួតឱ្យបានច្រើន។ ការប្រកួតនីមួយៗត្រូវបែងចែកជាកម្រិតនៃការប្រកួតផងដែរ។ ពានរង្វាន់កាន់តែធំ កីឡាករអាជីពមានកាន់តែច្រើន។
ការប្រកួតមិត្តភាពអន្ដរជាតិរបស់ក្រុមកម្ពុជា ជាមួយក្រុម សិង្ហបុរី និងគុយបា គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់សហព័ន្ធ ក៏ដូចជាក្រុមការងារគ្រូបង្វឹក ក្នុងការស្វែងរកធនធានកីឡាករល្អៗ មកពង្រឹងក្រុមជម្រើសជាតិបន្ថែមទៀត។
ព្រឹត្តិការណ៍ការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចតេជោរដូវកាល២០២២នេះ មានក្រុមចូលរួមចំនួន១១ក្រុមដោយត្រូវបានចែកជា៤ពូលហើយកំពុងប្រកួតជម្រុះតាមពូលនីមួយៗជារៀងរាល់ថ្ងៃ ដើម្បីស្វែងរកម្ចាស់ជើងឯក ដែលមានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង