ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ Nature Life បានជួយ សង្គ្រោះស្វាព្រាមមួយក្បាល ដែលជិតផុតពូជនៅតំបន់រ៉ាំសារ ស្ទឹងសែន កំពង់ធំ

88

កំពង់ធំ៖ ប្រភពពីអង្គការ Nature Life  បានឱ្យដឹងនៅថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះថា មន្រ្ដីឧទ្យានុរក្សប្រចាំតំបន់រ៉ាមសារស្ទឹងសែន
របស់ខ្លួន បានជួយសង្គ្រោះស្វាព្រាមមួយក្បាល នៅតំបន់រ៉ាំសារស្ទឹងសែន ដែលដើរបែកហ្វូងរបស់វា។
ប្រភពដដែលបានឱ្យដឹងទៀតថា  កាលពីដើមសប្ដាហ៍នេះ ស្វាព្រាមមួយក្បាលត្រូវបានជួយសង្គ្រោះដោយមន្រ្ដីឧទ្យានុរក្សប្រចាំ តំបន់រ៉ាមសារស្ទឹងសែន។ ស្វាព្រាមមួយក្បាលនេះត្រូវបានប្រទះ ឃើញក្នុងកំឡុងពេលចុះល្បាតប្រចាំខែតុលា ឆ្នាំ២០២២ នៅលើដើមឈើដាច់ស្រយ៉ាលបែកពីហ្វូងខ្លួន ទើបក្រុមមន្រ្ដីឧទ្យានុរក្សកៀងគរចាប់សង្គ្រោះដាក់លើទូក ហើយយកមកលែងក្នុងតំបន់ព្រៃលិចទឹកធំ ត្រង់ចំណុចព្រៃសាមពាង នៃតំបន់រ៉ាំសារស្ទឹងសែន។
គួរបញ្ជាក់ថា ស្វាព្រាមគឺជាប្រភេទកម្រជិតផុតពូជ ហើយមានវត្ដមានប្រមាណជាង ៣ ០០០ក្បាល ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលជាចំនួនច្រើនបង្គួរ ។ ប៉ុន្ដែនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ចំនួនស្វាព្រាមនៅលើពិភពលោក  មានការធ្លាក់ចុះគួរឱ្យបារម្ភ គឺរហូតដល់ ៥០ភាគរយ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង