ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាក្រុមហ៊ុន ប៊ូ យ៉ុង នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

56

 

ភ្នំពេញ ៖ នៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០៦៦
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី ជាមួយលោកបណ្ឌិត LEE JOONG KEUN ប្រធាន ប៊ូ យ៉ុង ក្រុប នសាធារណរដ្ឋកូរ៉រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបាន វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ (ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី) ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការ អភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ ក៏ដូចជាចូលរួមសកម្មភាព មនុស្សធម៌ជាច្រើនផ្សេងទៀតនៅកម្ពុជា ។ ភ្ជាប់ជាមួយគ្នានេះ, ក្នុងបរិការនៃការប្រយុទ្ធប្រឆាំងជាមួយការរីករាតត្បាតន ជំងឺកូវីដ ១៩, ឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីការរីកចម្រើន និងសារៈសំខាន់នៃវិស័យ digital ដូចជា FinTech នៅប្រទេសកម្ពុជា និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពលើការវិនិយោគបន្ថែម និងផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍ វិស័យ FinTech នៅប្រទេសកម្ពុជា ជាដើមផងដែរ ។

លោកបណ្ឌិត LEE JOONG KEUN ប្រធាន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ការអនុញ្ញាតដល់គណៈប្រតិភូន ប៊ូ យ៉ុង គ្រុប បានចូលជួបសម្តែងការគួរសម ។ លោកបានបន្ថែមថា លោកបានទទួលស្គាល់តួនាទីស្នូលយ៉ាងចម្បងរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេស ផ្នែកពន្ធដារ ដែលកម្ពុជា ក៏ដូចជាតួសាធារណះរដ្ឋដែរ, ដើរតួជាសរសរស្ដម្ភមួយ គាំទ ដល់សេដ្ឋកិច្ចជាតិ ។ ក្នុងន័យនេះ, លោកបានបន្ថែមថា ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ នឹងពិនិត្យលទ្ធភាព ក្នុងការ បើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប និងសង្ឃឹមថា ក្រុមហ៊ុន នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង បន្តផ្តល់ការគាំទ្រ និងសហការផ្សេងៗទៀតចំពោះក្រុមហ៊ុន នៅកម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង