ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លេខាធិការដ្ឋាន​ នៃអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានបិទស្ទីកឃ័រចំណាំងផ្លាត​លេីគោយន្តកន្ត្រៃយ៍ បានចំនួន​ ១៩គ្រឿង​

113

ព្រះវិហារ៖ ក្នុងគោលបំណងពញ្ញាក់ស្មារតីដល់អ្នកប្រេីប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដេីម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរចរណ៍ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ លេខាធិការដ្ឋាននៃអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ  បានចុះបិទស្ទីកឃ័រចំណាំងផ្លាតលេី បង្គោលសុវត្ថិភាពនៅតាមទីតាំងដែលមានស្ថានភាពផ្លូវកោងខ្លាំងជាពិសេសនៅតាមទីតាំងដែលងាយបង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ ស្ថិតលេីកំណាត់ផ្លូវជាតិលេខ៩ក្នុងខេត្តព្រះវិហារ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានបិទស្ទីកឃ័រចំណាំងផ្លាតលេីគោយន្តកន្ត្រៃយ៍បានចំនួន១៩គ្រឿងនិងបានចងបដារផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅក្នុងទីប្រជុំជនស្រុកឆែបខេត្តព្រះវិហារផងដែរ។ក្នុងនោះបានប្រេីប្រាស់អស់សម្ភាររួមមាន៖

  ស្ទីកឃ័រចំណាំងផ្លាតពណ៍លឿងចំនួន៦០០សន្លឹក

  ស្ទីកឃ័រចំណាំងផ្លាតពណ៍ក្រហម ចំនួន១០០សន្លឹក

  បដារផ្សព្វផ្សាយចំនួន០២ផ្ទាំងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង