ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណី: ឃាតកម្មសម្លាប់កូនខ្លួនឯង

99

 

សៀមរាប៖ អនុវត្តន៍តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំង ចុះធ្វើការស្រាវ និងស៊ើបអង្កេត ដោយសហការណ៍ជាមួយកម្លាំងការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត កម្លាំងអធិការក្រុងសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ ជា ស្រីអូន ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ លក់បន្លែ បច្ចុប្បន្នរស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង. ខេត្តសៀមរាប ពាក់ព័ន្ធករណី: ឃាតកម្ម កាលពីវេលាម៉ោង ២៣: ០០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២២ ត្រង់ចំណុចភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប ។

ដំណើរឿង: នៅវេលាម៉ោង ២៣:០០នាទី យប់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២២ មានករណី ឃាតកម្ម ត្រង់ចំណុចភូមិកន្ត្រក សង្កាត់ ស្វាយដង្គំ ក្រុង. ខេត្តសៀមរាប លើជនរងគ្រោះ ឈ្មោះ ផាត សុភ័ត្រា ភេទស្រី អាយុ ១ខែ ២០ថ្ងៃ បង្ករឡើងដោយជនសង្ស័យ ជាម្តាយ ឈ្មោះ ជា ស្រីអូន ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ លក់បន្លែ បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ ដោយក្នុងពេលដែលរស់នៅប្រចាំថ្ងៃជាមួយប្តី ជនសង្ស័យតែងតែមានទំនាស់ជាមួយប្តី ហើយប្តីរបស់ខ្លួន ចោទប្រកាន់រូបខ្លួនថា កូនខាងលើនេះមិនមែនជាកូនរបស់គេនោះទេ ជាកូនជាមួយប្រុសផ្សេង ទើបជនសង្ស័យមានចិត្តខឹងនិងប្តី ហើយមានចិត្តចង់សម្លាប់កូនចោល លុះដល់ថ្ងៃកើតហេតុជនសង្ស័យបានបីកូន ( ជនរងគ្រោះកំពុងដេក ) ចេញពីក្នុងផ្ទះ ចេញតាមបង្អួច យកទៅបោះចោលក្នុងស្រះទឹកខាងត្បូងផ្ទះចម្ងាយប្រហែល ៥០ម៉ែត្រ ក្រោយពេលបោះកូនចោលក្នុងទឹក ហើយ ជនសង្ស័យបានដើរត្រឡប់មកផ្ទះវិញ ហើយប្រឌិតរឿង ដោយរ៉ើកកាយខោអាវ និង យកដំបងមកដាក់មុខផ្ទះ ហើយកុហក់ក្រុមគ្រួសារដោយប្រាប់ថា មានចោរចូលផ្ទះវាយប្លន់យកម៉ូតូ និង យកកូន របស់ខ្លួនទៅបាត់ ពេលនោះក្រុមគ្រួសារ បានបាននាំគ្នាដើររក ក៏បានឃើញកូន ( ជនរងគ្រោះ ) អណ្តែតក្នុងទឹកស្រះ ហើយក៏នាំគ្នាចុះស្រង់និង យកទៅមន្ទីពេទ្យ តែជនរងគ្រោះបាន ស្លាប់បាត់ទៅហើយ ទើបប្តឹងរាយការណ៍ ជូនសមត្ថកិច្ចតែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចយើង បានចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដោយកំណត់បានថា ករណីខាងលើនេះ ពាក់ព័ន្ធនិងបទលើ្មសព្រហ្មទណ្ឌ កម្លាំងយើងបាននាំខ្លួនជន សង្ស័យខាងលើ យកមកធ្វើការសាកសួរតែម្តង ។

នៅចំពោះមុខសម្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ដោយសារខឹងនិងប្តី តែងតែរករឿង ធ្វើបាប ហើយថែមទាំងចោទ ប្រកាន់រូបខ្លួនថា កូនរបស់ខ្លួនខាងលើនេះ ជាកូនជាមួយនិងប្រុសផ្សេង ទើបនៅថ្ងៃកើតហេតុ រូបខ្លួនបានយកកូនបំបៅដោះឲ្យដេកលក់ ហើយយកដៃខាងឆ្វេងត្រកងក្បាល និងដងខ្លួន
ហើយប្រើដៃខាងស្តាំ ច្របាច់ច្រមុះ និងក្តោបមាត់ ប្រហែល ២នាទី កូនបានដាច់ខ្យល់ស្លាប់ បន្ទាប់មករូបខ្លួន បានបីកូនចេញតាមបង្អួចផ្ទះ យកកូនទៅបោះចោលក្នុងទឹកស្រះ ខាងត្បូង ចម្ងាយពីផ្អះប្រហែល ៥០ម៉ែត្រ ហើយត្រឡប់មកវិញ ប្រឌិតរឿងកុហក់ក្រុមគ្រួសារថាមានចោរចូលប្លន់ វាយយកម៉ូតូ និង យកកូនទៅបាត់តែម្តង ។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង