ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ដាក់វិធានការមិនអោយរថយន្តធំៗ ចេញ ចូលរាជធានីភ្នំពេញពេលថ្ងៃដាច់ខាតរួមនិងការលុបបំបាត់ ប័ណ្ណអនុញ្ញាតិចេញ ចូល A BនិងC

136

 

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានដាក់ចេញនូវវិធានការជាថ្មីមួយទៀត នោះគឺការដាក់វិធានការមិនអោយរថយន្តធំៗ ចេញ ចូលរាជធានីភ្នំពេញនៅពេលថ្ងៃដាច់ខាតរួមនិងការលុបបំបាត់មិនអោយមានប័ណ្ណអនុញ្ញាតិចេញ ចូលរាជធានីប្រភេទA BនិងC ទៀតទេ ។

   ការបញ្ជាក់ពីវិធានការបែបនេះរបស់ លោកឃួង ស្រេងបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ កញ្ញានេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌចំការមន នៅសាលាខណ្ឌចំការមន ។

   លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ចាប់ពីពេលនេះតទៅឡានធំ ចេញ ចូលរាជធានីភ្នំពេញពេលថ្ងៃ មិនអនុញ្ញាតិអោយមានដាច់ខាត ហើយក៏លែងអោយមានការកំណត់ម៉ោងនេះម៉ោងនោះចេញ ចូលក្រុងដូចមុនទៀតដែរ ដូចជាប័ណ្ណអនុញ្ញាតិចេញ ចូល A BនិងCជាដើម។លោកបញ្ជាក់ថា កន្លងមកនេះ រថយន្តចេញ ចូលរាជធានីភ្នំពេញបានតាមចិត្ត អោយតែមានប័ណ្ណអនុញ្ញាតិចេញ ចូលក្រុងប្រភេទA BនិងCនេះ បង្កអោយមានគ្រោះថ្នាក់និងកកស្ទះចរាចរ នៅក្នុងរាជធានីភ្នំពេញយ៉ាងខ្លាំង។ 

   លោកបញ្ជាក់បន្ថែមថា អារឿងប័ណ្ណអនុញ្ញាតិចេញ ចូលក្រុងប្រភេទA BនិងCនេះ គេអាចកូពីបានយ៉ាងស្រួលហើយនរណាគេជាអ្នកយកមកពិនិត្យថា ពិតឬមិនពិតនោះ។ ទាំងនេះហើយដែលធ្វើអោយរថយន្តធំឆ្លៀតឱកាសចេញ ចូលក្រុងបាន។ ដូច្នេះចាប់ពីពេលនេះតទៅឡានធំ ចេញ ចូលរាជធានីភ្នំពេញពេលថ្ងៃ មិនអនុញ្ញាតិអោយមានដាច់ខាត តែអាចចេញចូលក្រុងបានចាប់ពីម៉ោង ៨ ទៅ៩យប់។តែសម្រាប់ ផ្លូវបី មិនអោយរថយន្តធំឆ្លងកាត់ដាច់ខាត នោះ គឺផ្លូវ ព្រះមុនីវង្ស ស៊ីសុវត្តិ ព្រះនរោត្តម ។

   ក្រៅបញ្ហាខាងលើ លោកឃួង ស្រេង បានមានប្រសាសន៍បន្តថា ចៅសង្កាត់ មេភូមិ បើមិនធ្វើការងារបំរើប្រជាពលរដ្ឋទេនិងមានបញ្ហហើយ ដូច្នេះត្រូវរួមគ្នាប្រឹងប្រែងធ្វើ ដើម្បីអោយប្រពលរដ្ឋពេញចិត្តពេញថ្លើម។លោកបន្តថា បើក្រុមហ៊ុនធ្វើមិនត្រូវតាមច្បាប់ ខុសបច្ចេកទេស អាជ្ញាធរខណ្ឌឃាត់ភ្លាម ក្រុមហ៊ុននរណាក៏ដោយ សំខាន់កុំអោយទៅឃាត់គេ ដើម្បីយកលុយនោះទើបយើងខុស ។មន្ត្រីរបស់យើងត្រូវមើលច្បាប់សំណង់ឡើងវិញ ។ បញ្ងាលូ ផ្លូវ ខូចគ្មាននរណាច្បាស់ជាងលោក មេភូមិ ចៅសង្កាត់នោះទេ ដូច្នេះ បើមានបញ្ហាខូចឬ ត្រូវជួសជុលយ៉ាងណានោះ ត្រូវរាយការណ៍មកខណ្ឌ ដើម្បីដោះស្រាយ សំដៅធ្វើយ៉ាងណាបំរើការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ។ លោកថា នៅខណ្ឌចំការមន មានសង្កាត់មួយ គឺទន្លេបាសាក់ ការរៀបចំសណ្តាប់ធ្នាប់នៅមិនទាន់ល្អនូវឡើយទេ ពិសេសការចតមិនមានសណ្តាប់ធ្នាប់ ប៉ះពាល់ដល់សោភណ្ឌភាពទីក្រុង និងធ្វើអោយមានការកកស្ទះចរាចរណ៍។បញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសង្កាត់នេះអោយល្អប្រសើរឡើង។

  ក្រៅពីការជម្រុញអោយអនុវត្តការងារបន្តហើយនោះ លោកឃួង ស្រេង ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខណ្ឌចំការមន រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ផងដែរ ដោយកន្លងមកនេះ បានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបាលល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន។ 

   ពាក់ព័ន្ធនឹងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌចំការមននេះដែរ លោកព្រំ សំខាន់ អភិបាលខណ្ឌចំការមន ក្នុងឱកាសនោះបានលើកឡើងពីបទល្មើសពាក់ព័ន្ធ ភូមិសង្កាត់មានសុវត្ថិភាព ក្នុងត្រីមាសទី៣នេះ ដោយធ្វើការបង្ល្រាបបទល្មើសលួច ឆក់ប្លន់ បានជាច្រើនករណី ហើយការងារនេះរដ្ឋបាលខណ្ឌ ក៏បាននឹងកំពុងធ្វើរាល់ថ្ងៃផងដែរ ដើម្បី រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខណ្ឌអោយបានកាន់តែល្អប្រសើរ ។        

    លោកបន្តថា ក្រៅពីកាេងារភូមិ សង្កាត់មានសុវត្ថិភាពនេះ ការកសាងនូវហេដ្ឋានរចនាសម្ព័ន្ធ ក៏បាននឹងកំពុងកសាង ជួសជុល ផ្លូវ លូ ជាច្រើនខ្សែផងដែរ ។ ចំពោះការផ្តល់អត្តសញ្ញាណប័ណ្ណ និងសេវា កម្មផ្សេងៗជូនប្រជាពលរដ្ឋក៏បាននិងកំពុងធ្វើយ៉ាងសកម្មផងដែរ។

  លោកក៏បានបញ្ជាក់ផងដែរថា ប៉ុន្តែទោះបីជាយ៉ាងណាក្តី បញ្ហា សន្តិសុខ គ្រឿងញៀន បញ្ញាសណ្តាប់ធ្នាប់ បញ្ហាសំរាម ក៏នៅតែជាបញ្ហាប្រឈម ដែលត្រូវធ្វើការដោះស្រាយអោយមានប្រសើរថែមទៀត។

   មន្ត្រីរដ្ឋបាលខណ្ឌចំការមន ក្នុងឱកាសនោះក៏បានលើកឡើងពីការចង់បានរបស់ប្រជាពលរដ្ឋជុំវិញបញ្ហាបង្គោលភ្លើងនៅតាមផ្លូវសាធារណៈ ពិសេស លើផ្លូវ៤៣០ ពីរង្វង់មូលផ្សារដើមថ្កូវ ដល់ក្រោយមន្ទីរពេទ្យរុស្ស៊ី ។បញ្ហាលូ បញ្ហាដើមឈើងាប់ហើយកាប់មិនបាន ជាដើម ដែលធ្វើអោយប្រជាពលរដ្ឋមានការថ្នាំថ្នាក់ ហើយក៏បានលើកឡើងពីបញ្ហាសំរាម ដែលក្រុមហ៊ុនស៊ីន ទ្រី ប្រមូលមិនទាន់ពេលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង