អភិបាលខណ្ឌទួលគោក អញ្ជើញបេីកការដ្ឋាន ស្ថាបនាជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ២០២២
ភ្នំពេញ៖នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ បានបេីកការដ្ឋាន ស្ថាបនាជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងមានការអញ្ជេីញចូលរួម ពី លោកនាយក -នាយករងរដ្ឋបាលខណ្ឌ លោកប្រធានការិយាល័យ មន្រ្តី សាលាខណ្ឌ លោកស្រី ចៅសង្កាត់-លោកចៅសង្កាត់រង ស្មៀន មេភូមិ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ៥០នាក់។
មន្ត្រីថានេះជាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ សង្កាត់ផ្សារដេប៉ូទី១ បានលេីកគម្រោងដាក់លូដោះទឹកផ្លូវចំនួន០១ខ្សែ គឺ ៖ ដាក់លូដោះទឹក ទំហំ ០.៦ម៉ែត្រ ប្រវែង ៥៤៧ម៉ែត្រ នៅផ្លូវ១៥៦ ចាប់ពីផ្លូវលេខ២២៩ ដល់ផ្លូវលេឃ២៤៥ ស្ថិតនៅភូមិ២ ភូមិ៣ និងភូមិ៧ ចំណាយថវិការសរុបចំនួន ១០១.៦៤០.០០០រៀល៕