ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាកាម៤៨នាក់ រៀនច្បាប់និងនីតិវិធី ប្រដាល់ឃីកបុកស៊ីង កម្រិតអន្តរជាតិ

84

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់ឃីកបុកសីងបានបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមនិងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងកម្រិតអន្តរជាតិជាផ្លូវការដែលមានរយៈ
ពេល៥ថ្ងៃទីចាប់ថ្ងៃទី២២ដល់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២២ដើម្បីត្រៀមចូលរួមធ្វើអាជ្ញាកណ្តាល ចៅក្រមការប្រកួតកីឡាជាតិលើកទី៣ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023លើកទី៣២ នៅកម្ពុជា។
ក្នុងឳកាសពិធីបើកវគ្គជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំកីឡាSEA GAMESឆ្នាំ២០២៣(CAMSOC)លោកគ្រូNasser Nassiriប្រធានសហ
ព័ន្ធប្រដាល់ឃីកបុកស៊ីងអន្តរជាតិលោកឧត្តមសេនីយ៍ឯកតែមម៉ឺនប្រធានសហព័ន្ធកីឡាប្រ
ដាល់គុនខ្មែរ ។
លោក ហេងសុខឃនប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាបាននិយាយថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមនិងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងកម្រិតអន្តរជាតិមានរយៈពេល៥ថ្ងៃទីចាប់ថ្ងៃទី២២ដល់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២២ដោយមានសិក្ខាកាមចំនួន៤៨ នាក់ ដើម្បីត្រៀមចូលរួមធ្វើអាជ្ញាកណ្តាល ចៅក្រមការប្រកួតកីឡាជាតិលើកទី៣ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា។
សិក្ខាកាមត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលបំណងតម្រង់ទិសពង្រឹង
ពង្រីកគុណភាពនិងសមត្ថភាពអាជ្ញាកណ្តាលចៅក្រមនិងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងកម្រិតស្តង់ដារត្រឹមត្រូវតាមបទដ្ឋានជាតិ និងអន្តរជាតិពិតប្រាកដ។
លោក វ៉ាត់ ចំរើន បាន វាយតម្លៃខ្ពស់ចំពោះវគ្គនេះដែលមានសិក្ខាកាមជានារី ព្រោះចលនាកីឡាត្រូវឲ្យមាននារីចូលរួម៣០ភាគរយគ្រប់កន្លែងទាំងអស់បើគ្មាននារីយើងមិនគោរពគោលការណ៍អន្តរជាតិហើយថ្ងៃនេះលោកបានឃើញស្រីចូលរួមក្នុងចលនាកីឡារបស់យើង ហើយយើងត្រូវប្រើគោលការណ៍រួមចលនាកីឡាអូឡាំពិក។
មូលដ្ឋានកីឡាគុនខ្មែរដែលធ្វើឲ្យកីឡាប្រដាល់ឃីកបុកស៊ីងអាចប្រមូលផ្តុំមនុស្សបានលឿនចំពោះប្រដាល់ឃីកបុកស៊ីងចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាSEAGAMESនៅប្រទេសហ្វីលីពីនកន្លង។
គិតមកដល់ពេលនេះយើងមានសហព័ន្ធកីឡាករនិងមន្ត្រីបច្ចេកទេសដើម្បីជួយការដឹកនាំឲ្យរលូននៅពេលយើងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023ហើយអ្វី
ដែលសំខាន់នាពេលនេះគឺការសិក្សារៀនសូត្រពីច្បាប់អន្តរជាតិនិងស្តង់ដារប្រដាល់ឃីកបុកស៊ីង ដូច្នេះសិក្ខាកាមទំាងអស់ត្រូវចាប់ឲ្យបាននូវចំណេះដឹងទំាងនេះ។
សិក្ខាកាមទំាងអស់ត្រូវចងចាំថាជាមន្រ្តីវិនិច្ឆ័យការប្រកួតហើយមន្រ្តីវិនិច្ឆ័យការប្រកួតមានតួនាទី២ដែលត្រូវអនុវត្តគឺទី១ត្រូវយល់ដឹងពីច្បាប់និងបទបញ្ជានៃការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីង និងត្រូវមានការសិក្សា និងគោលការណ៍ក្រមសីលធម៌កីឡា៕

អត្ថបទដែលជាប់ទាក់ទង