ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឃាត់ខ្លួនអ្នកបើកបរ ដែលមិនគោរពតាមលក្ខខណ្ឌ សេចក្តីណែនាំ និងប្រព្រឹត្តិផ្ទុយពីច្បាប់ចរាចរណ៍ មកធ្វើការណែនាំ និងចុះកិច្ចសន្យា

243

 

ភ្នំពេញ-ព្រះសីហនុ ៖ ខាងក្រោមនេះ ជាសកម្មភាពក្រុមការងារនគរបាលចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ធ្វើការឃាត់ខ្លួនអ្នកបើកបរ ដែលមិនគោរពតាមលក្ខខណ្ឌ សេចក្តីណែនាំនិងប្រព្រឹត្តិផ្ទុយពីច្បាប់ចរាចរណ៍ មកធ្វើការណែនាំ និងចុះកិច្ចសន្យាយ៉ាងតឹងរ៉ឹង នៅទីស្នាក់ការស្ថានីយផ្លូវល្បឿនលឿន។

ករណីដែលអ្នកបើកបរត្រូវបានឃាត់ខ្លួនរួមមាន៖
•បើកបរហួសល្បឿនកំណត់
•បើកបរយឺតជាងល្បឿនកំណត់
•បើកបរបញ្រ្ចាសទិសចរាចរណ៍
•បើកបរលើគន្លងផ្លូវអាសន្ន
•បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង
•បើកបរប្រភេទយានយន្តដែលមិនបានអនុញ្ញាត
•ឈប់សំចតនៅលើផ្លូវល្បឿនលឿនជាដើម។

ក្រុមហ៊ុនផ្លូវល្បឿនលឿន សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះត្រូវចូលរួមគោរពតាមលក្ខខណ្ឌ សេចក្តីណែនាំ ជាពិសេសច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងការផាកពិន័យយ៉ាងធ្ងន់ធ្ងរពីកម្លាំងនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់នៅលើផ្លូវល្បឿនលឿន 24ម៉ោងជារៀងរាល់ថ្ងៃ លើសពីនេះទៅទៀត គឺដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង