បុរសម្នាក់ ត្រូវនគរបាលឃាត់ខ្លួន តាមដីកាតុលាការ ពីបទ ឆបោក
ខេត្តកោះកុង៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥ និង០០នាទី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៌ត្រី កែវ រ៉េតមុន្នី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ឌឿន សាវឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅ បច្ចុប្បន្នស្ថិតនៅផ្លូវលំភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខ័ណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនពីបទ ៖ ឆបោកតាមបណ្តឹងរបស់ឈ្មោះ សែស ប្រាក់ពិសិដ្ឋ។ មុខសញ្ញាសង្ស័យខាងលេី រកឃើញនៅចំណុចភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បច្ចុប្បន្ន ជនសង្ស័យ បានប្រគល់ទៅកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមនីតិវិធី៕