ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក អញ្ជើញបេីកការដ្ឋានស្ថាបនា ផ្លូវបេតុងនិងដាក់លូ ជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ទឹកល្អទី៣ឆ្នាំ២០២២

88

 

ភ្នំពេញ៖នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ បេីកការដ្ឋានស្ថាបនាជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានការអញ្ជេីញចូលរួម ពីលោកអភិបាលរង លោកនាយក លោកប្រធានការិយាល័យ មន្រ្តីសាលាខណ្ឌ លោកចៅសង្កាត់ ចៅសង្កាត់រងសមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ៥០នាក់។

មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ សង្កាត់ទឺកល្អក់ទី៣ បានលេីកគម្រោងជួសជុលដាក់លូមូលដោះទឹកចំនួន ០១ខ្សែ និងចាក់បេតុងគ្មានសរសៃដែក ចំនួន០១ខ្សែ គឺ៖
១- ដាក់លូមូលដោះទឹក ទំហំ០.៦ម ប្រវែង៧២៧ម មានទីតាំងផ្លូវលេខ២០២ (ចន្លោះផ្លូវលេខ២៥៧ ដល់ផ្លូវ២៦៩) ស្ថិតនៅភូមិ៨ ៩និង១៣។
២-ចាក់បេតុងគ្មានសរសៃដែក ប្រវែងសរុប ៥០ម ទទឹង ០៦ម កម្រាស់ ០.១៥ម ស្ថិតនៅច្រកផ្លូវលេខ២៧១ ម្តុំមុខសាលាកូរ៉េ ស្ថិតនៅភូមិ១១ គម្រោងជួសជុលដាក់លូមូលដោះទឹកចំនួន ០១ខ្សែ និងចាក់បេតុងគ្មានសរសៃដែក ចំនួន០១ខ្សែ ចំណាយថវិកាសរុបចំនួន ១៦៥.៧៧៤.៥០០រៀល៕

អត្ថបទដែលជាប់ទាក់ទង