ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជោគជ័យរៀបចំកីឡាជាតិលើកទី៣ ជាជំហានថ្មីឆ្ពោះទៅស៊ីហ្គេម

1,278

ភ្នំពេញ៖ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២២ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)និងក្រសួងអប់រំយុវជននិងកីឡាជំរុញឲ្យ ការរៀបចំការងារគ្រប់ទម្រង់ទាំងអស់ឲ្យទទួលបានជោគជ័យដើម្បីជាជំហានថ្មីមួយត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើ
ម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២២ដើម្បីផ្លាស់ប្តូរយោបល់ត្រៀមរៀបចំព្រឹត្តិ
ការណ៍កីឡាជាតិលើកទី៣ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC។
លោកវ៉ាត់ចំរើនបានលើកឡើងថាការរៀបចំការប្រកួតកីឡាជាតិលើកទី៣នេះត្រូវបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ខណៈ NOCC និង CAMSOC ជាអ្នកសហការ ដើម្បីជំរុញឲ្យការប្រកួតកីឡាដ៏ធំរៀងរាល់២ឆ្នាំម្តងនេះឲ្យរលូនស្របទៅតាមលំនាំស្តង់ដារ
ហ្គេមអន្តរជាតិ។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានអញ្ជើញផ្តល់ការបញ្ជាក់យ៉ាងច្រើនជុំវិញការត្រៀមរៀបចំកីឡាជាតិលើកទី៣នេះ។
យើងបានបែងចែកការងារគ្នានិងបានរួមគ្នាធ្វើកិច្ចការនេះដោយNOCCជាអ្នកទទួល
បន្ទុកក្នុងការរៀបចំព្រមទាំងពិធីសម្តែងកីឡាសិល្បៈនៃពិធីបើកបិទទាំងមូល។កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់ទៅលើនីតិវិធី និងររៀបរបបនៃការរៀបចំកីឡាជាតិដែលមានកិច្ចការជាច្រើន ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងការរៀបចំ ការប្រកួត និងសន្តិសុខ សណ្តាប់ឆ្នាប់ជាដើម ដែលមានអ្នកចូលរួមប្រមាណ ៥ម៉ឺននាក់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
កាលពីកីឡាជាតិលើកទី១ឆ្នាំ២០១៦និងកីឡាជាតិលើកទី២ឆ្នាំ២០១៨ត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកដោយការរៀបចំមានលក្ខណៈខុសគ្នាទាំងទីតាំងនិងការរៀបចំជាដើម។
បទពិសោធនៃការរៀបចំកីឡាជាតិ២លើកកន្លងមកជាគំរូឬលំនាំមួយក្នុងការផ្តល់លក្ខណៈងាយស្រួលជាទម្រង់រួមគ្នាដើម្បីយកទៅច្នៃប្រឌិតឲ្យកាន់តែលេចធ្លោនាកីឡាជាតិលើកទី៣នាខែក្រោយនេះ។ដោយសារកិច្ចសហការល្អនិងគោលការណ៍ដឹកនាំល្អរបស់ឯកឧត្តម
បណ្ឌិតសភាចារ្យហង់ ជួនណារ៉ុនក៏ដូចជាឯកឧត្តមបណ្ឌិតថោង ខុនជំរុញឲ្យដំណើរការរៀបចំនេះបានរលូន។
លោកអគ្គលេខាធិការ វ៉ាត់ ចំរើន ក៏បានលើកឡើងផងដែរ ចំពោះកិច្ចការរបស់ CAMSOC ក៏សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានCAMSOCក៏បានផ្តល់ការណែនាំជាអនុសាសន៍ឲ្យ គណៈកម្មការជំនាញត្រូវខិតខំសហការជួយដល់ព្រឹត្តិការណ៍ជាតិលើកទី៣នេះឲ្យទទួលបានជោគជ័យដើម្បីជាជំហានថ្មីមួយកាន់តែជាក់ច្បាស់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឲ្យទទួលបានជោគជ័យ។
នេះជាការប្រមូលផ្តុំមនុស្សជិត៥ម៉ឺននាក់ដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់ថែរក្សា
សុខសុវត្ថិភាពឲ្យបានល្អប្រសើរ។អ្វីដែលពាក់ព័ន្ធគឺការប្រកួតកីឡាជាតិលើកទី៣នេះដែល
មានស្ថាប័នរាជធានីខេត្តទាំងអស់ត្រៀមចូលរួមប្រកួតប្រជែងមេដោយដោយមានប្រតិភូកីឡារាជធានីខេត្ត ចន្លោះពី ៦០០០ទៅ ៧០០០នាក់។ ការចូលរួមក្នុងចំនួនមនុស្សដ៏ច្រើននេះ គឺមានលក្ខណៈដូចគ្នានឹងការរៀបចំដូចស៊ីហ្គេមផងដែរ ដោយការរៀបចំត្រូវការមនុស្សច្រើនជួយជ្រោមជ្រែងលើកិច្ចការទូទៅឲ្យបានគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលជាប់ទាក់ទង