ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ធ្វើវេទការសាធារណៈ ដោយផ្សព្វផ្សាយស្ដីពីគោលនយោបាយភូមិ.សង្កាត់មានសុវត្ថិភាព

147

ភ្នំពេញ៖រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យនៃរាជធានីភ្នំពេញនារសៀលថ្ងៃទី២៥ ខែ តុលា ឆ្នាំ ២០២២ នេះរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានរៀបចំពិធីផ្សព្វផ្សាយគោលនយោបាយភូមិ .សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច អោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយល់ដឹងគ្រប់ៗគ្នាផងដែរហើយពិធីនេះធ្វើឡើងនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យនៃរាៈធានីភ្នំពេញក្រោមអធិបតីភាពលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម និង ចូលរួមដោយ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ លោកនាយនគរបាលប៉ុស្តិ៍ នាយរងប៉ុស្តិ៍ លោកប្រធាន-អនុប្រធានមណ្ឌលសុខភាព នាយិការងសាលាភូមិ៣ លោក លោកស្រីមេភូមិទាំង៨ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត។

ក្នុងពិធីនេះបងប្អូនប្រជាពលរដ្ឋដែលពួកគាត់ចូលរួមស្ដាប់នាពេលនោះគឺពួកគាត់មានការយល់ដឹងច្រើនបន្ទាប់ពីលោកចៅសង្កាត់ចាក់អង្រែក្រោមបានមានមតិលើកឡើងយ៉ាងក្បោះក្បាយដោយស្ដីពីគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព។ហើយក្នុងនោះដែរលោកចៅសង្កាត់បានក្រែនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋរួមដៃគ្នាបង្ការទប់ស្កាត់រាល់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀនពោលគឺត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង