ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើរូបភាពយករថយន្តចំនួន ០៩គ្រឿង មកបង្ហាញ ឆបោកយកប្រាក់បានជាង១២ម៉ឺនដុល្លារ គេចខ្លួនបាន៣ឆ្នាំ ជាប់ខ្នោះប៉ូលីស

89

ភ្នំពេញ៖ ជានសង្ស័យម្នាក់ត្រូវបានកំលាំងមានសមត្ថកិច្ច ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក រាជធានីភ្នំពេញធ្វើការឃាត់ខ្លួន ពីបទរំលោភលើ ទំនុកចិត្ត (យកលុយ ចំនួន ១២៧៥០០$ )ដោយប្រើរូបភាពយករថយន្តចំនួន ០៩គ្រឿង មកបង្ហាញ ឲ្យជនរងគ្រោះឃើញ និងតំកល់កាត គ្រីរថយន្តចំនួន០៩ សន្លឹក ឲ្យជនរងគ្រោះទុកចិត្ត ហើយក៏បានឆបោកយកលុយពីជនរងគ្រោះបានសម្រេចតែម្តង។

  ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ វេលាម៉ោង ១៨និង០០ នាទី នៅចំណុច ការ៉ាស់សាំង សូគីម៊ិច ផ្លូវ លេខ១១០ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបានប្រព្រឹត្ត កាលពីកំឡុងក្នុង ឆ្នាំ២០១៥ នៅចំណុច យានដ្ឋានលាង រថយន្ត គ្មានយីហោ ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីលកែវ រាជធានភ្នំពេញ ។ 

   ជនសង្ស័យ ឈ្មោះ ប្រាក់ ប៊ុណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញ-លក់រថយន្ត ស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ ប្រាក់ ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវបើកថ្មី សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សំភារ: បាត់បង់ មាន៖ ទឹកប្រាក់ សរុបចំនួន ១២៧៥០០$ (ដប់ពីរ ម៉ឺនប្រាំពីរ ពាន់ប្រាំរយ ដុល្លារ សហរដ្ឋអាមេរិក ) ។

     មន្ត្រីប៉ូលីសដែលធ្វើការងារនេះបានអោយដឹងថា កាលពីកំឡុង ក្នុងឆ្នាំ២០១១ រហូតដល់ ឆ្នាំ២០១៤ ជនរង គ្រោះឈ្មោះ ប្រាក់ ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បានបើក ប្រកបមុខរបរ ទិញ-លក់រថយន្ត នៅឃ្លាំង ដីឡូត៍ពុំចាំលេខ ផ្លូវលំ ភូមិទួលគោក សង្កាត់ទួល សង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅជាប់យាន ដ្ឋានលាង រថយន្ត របស់ជន សង្ស័យឈ្មោះ ប្រាក់ ប៊ុណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ក្នុងពេល នោះជនសង្ស័យ ឈ្មោះ ប្រាក់ ប៊ុណ្ណា បានយកលុយចំនួន ១២៧៥០០$ (ដប់ពីរម៉ឺនប្រាំពីរ ពាន់ប្រាំរយ ដុល្លារ សហរដ្ឋអាមេរិក ) ដោយយក រថយន្ត ចំនួន០៩គ្រឿងស៊េរី ទំនើបមកបង្ហាញ ឲ្យជនរង គ្រោះឃើញ និងតំកល់ ទុកកាតគ្រី រថយន្តខាងលើ ចំនួន០៩ សន្លឹក ឲ្យជនរង គ្រោះទុកចិត្ត ) រួចហើយយក លុយពីជន រងគ្រោះទៅរក ស៊ីទិញ-លក់រថយន្ត ពេលចំណេញ ទើបយកលុយ មកចែកឲ្យ ជនរង គ្រោះវិញ ក្រោយពេលដែល យក លុយពីជន រងគ្រោះហើយ រហូតមក ដល់ក្នុងឆ្នាំ២០១៥ ស្រាប់តែជន សង្ស័យឈ្មោះ ប្រាក់ ប៊ុណ្ណា គេចខ្លួន បាត់រហូត ព្រមទាំង បាត់រថយន្ត ចំនួន០៩គ្រឿង ខាងលើដែរ នៅសល់ តែប័ណ្ណសំគាល់ យានយន្តដែល ជនសង្ស័យយក មកដាក់ តំកល់នៅនឹង ជនរងគ្រោះ ។ ក្រោយមកជ នរងគ្រោះបាន ព្យាយាម ស្វែងរកជន សង្ស័យឈ្មោះ ប្រាក់ ប៊ុណ្ណា និង រករថយន្ត ខាងលើទាំង០៩គ្រឿង លុះមកដល់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ប្រហែល ១៦និង០០នាទី ជនរង គ្រោះបានប្រទះ ឃើញរថយន្ត មួយគ្រឿងម៉ាក MERCEDES. BENZ C240 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-6446 ដែលជន សង្ស័យ យកបង្ហាញ ក្នុងពេលតំកល់ កាតគ្រី យកលុយទៅ ស្ថិតនៅស្ថានីយ៏ ចាក់ប្រេងសាំងសូគីម៊ិច ផ្លូវ លេខ១១០ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយនៅ នឹងឈ្មោះ ខៀវ សេរី ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ កំពុងបើកបរ ក៏ប្តឹងសមត្ថកិច្ច យើងឲ្យ ជួយអន្តរាគមន៍ ឃាត់រថយន្តនេះ ទើបឃើញ ជនសង្ស័យ ឈ្មោះ ប្រាក់ ប៊ុណ្ណា មកដល់ ជនរងគ្រោះក៏ឃាត់ ខ្លួនជន សង្ស័យ ឈ្មោះ ប្រាក់ ប៊ុណ្ណា នឹងនាំយក រថយន្តខាង លើមកកាន់ អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ តែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង