មន្ទីរសាធារណការខេត្តព្រះវិហារមិនព្រងើយកន្តើយ ចំពោះការជួលជុល ការស្ថាបនាផ្លូវជូនប្រជាពលរដ្ឋបានធ្វើដំណើរឡើយ
ខេត្តព្រះវិហារ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានបញ្ជាក់ថា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ក៏ដូចជាអាជ្ញាធរស្រុក ខេត្ត មិនព្រងើយកន្តើយ ចំពោះការជួលជុល ការស្ថាបនាផ្លូវជូនប្រជាពលរដ្ឋបានធ្វើដំណើរស្រួលឡើយ ។
លោកសំ លាងទ្រី បានមានប្រសាសន៍នៅ២៩/០៩/២០១៨នេះ ថា ដើម្បីជាការលើកទឹកចិត្តដល់អ្នកបង្ហោះរូបដែលបង្ហាញពីផ្លូវខូចខាតពិបាកក្នុងការធ្វើដំណើរ នៅមុខសាលាឃុំរុងរឿង ស្រុក រវៀង ខេត្តព្រះវិហារ និងក៏ជាការសូមអរគុណ ដល់បងប្អូនបានចូលរួមមតិយោបល់ល្អៗជាច្រើនផងដែរ។
លោកថា លោកមិនមានមតិយោបល់ទេ គ្រាន់តែសូមអធ្យាយស្រ័យ និងសូមទោសពីសំណាក់បងប្អូនទាំងអស់ដែលឆ្លងកាត់តំបន់នេះ ហើយជួបប្រទះការលំបាក ដែលយើងខ្ញុំធ្វើការជួសជុលមានការយឺតយ៉ាវ បណ្ដាលឲ្យមានការលំបាកក្នុងការធ្វើដំណើររបស់បងប្អូន។ យើងខ្ញុំសូមបញ្ជាក់ជូនបងប្អូនថា មន្ទីរសាធារណការខេត្ត រួមជាមួយ អាជ្ញាធរស្រុក មិនដែលប្រងើយកន្តើយក្នុងការថែទាំ និងជួសជុលផ្លូវម្តងណាឡើយ ។
ជាក់ស្តែងក្នុងរយៈពេលនេះ គ្រឿងចក្រចំនួនពីរកងកំពុងស្ថិតនៅលើកំណាត់ផ្លូវនេះ ដែរបច្ចុប្បន្នកំពង់មាកសកម្មភាពជួសជុល និងថែទាំ ទាំងផ្លូវក្រាលក្រួសក្រហម និងផ្លូវក្រាលកៅស៊ូ។ ទន្ទឹមនឹងនេះ យើងខ្ញុំពិនិត្យឃើញថា ក្នុងតំបន់នេះផ្លូវមិនមានប្រព័ន្ធលូបង្ហូរទឹកគ្រប់គ្រាន់ និងមានការរំលោភបំពានលើដីចំណីថ្នល់ ដូចជាការចាក់ដីលុបលូ-ប្រឡាយទឹក ចាក់ដីខ្ពស់ជាងថ្នល់ជាដើម ម៉្យាងទៀតមួយរយៈពេលកន្លងទៅមានភ្លៀងធ្លាក់ស្ទើរជារៀងរាល់ថ្ងៃ ដែលធ្វើអោយក្រុមការងារមានការលំបាកក្នុងការជួសជុលនេះម៉្យាង ម៉្យាងផ្លូវនេះមានអាយុកាល ១៣ ឆ្នាំហើយ បើប្រៀបធៀបទៅនឹងផ្លូវផ្សេងដែលមាននៅក្នុងខេត្តយើង ហើយរយះពេលធ្វើតែមួយ គេធ្វើឡើងវិញពីរដងហើយ ហើយផ្លូវនោះពេលបច្ចុប្បន្ននេះស្ទើរតែដើរលែងរួចហើយ តែផ្លូវនេះវិញ បងប្អូនគ្រាន់តែមានការលំបាករយះពេលខ្លីប៉ុណ្ណោះ ដោយហេតុផលអាកាសធាតុ។ ទោះជាយ៉ាងណាក៏ដោយ យើងខ្ញុំខិតខំដោះស្រាយបន្ថែមទៀត ដើម្បីអោយបងប្អនធ្វើដំណើរមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។ ថ្មីៗនេះ យើងខ្ញុំបានស្នើសុំលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបានការអនុញ្ញាត ធ្វើលូបង្ហូរទឹកភ្លៀងប្រវែងជាង ៦០០ម៉ែត្រ ចេញពីតំបន់ទាំងនោះ។ ខ្ញុំសង្ឃឹមថា បងប្អូននឹងយល់ពីន័យនេះ។ ការស្នើសុំក៏មានការ ឯកភាពផងដែរ៕